ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ហាមឃាត់​ការ​នាំចូល​ផលិតផល​កប្បាស​​របស់​ក្រុមហ៊ុន​ចិន​ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​


រូប​ឯកសារ៖ រូបថត​ថ្ងៃ​ទី​៣ ខែធ្នូ​ ឆ្នាំ​២០១៨ នេះ​បង្ហាញ​ប៉ម​ឆ្មាំ​យាម ​និង​របង​លួស​បន្លា នៅ​​សួន​ឧស្សាហកម្ម Kunshan នៅ​​តំបន់ Xinjiang ភាគ​ខាង​លិច​ប្រទេស​ចិន។
រូប​ឯកសារ៖ រូបថត​ថ្ងៃ​ទី​៣ ខែធ្នូ​ ឆ្នាំ​២០១៨ នេះ​បង្ហាញ​ប៉ម​ឆ្មាំ​យាម ​និង​របង​លួស​បន្លា នៅ​​សួន​ឧស្សាហកម្ម Kunshan នៅ​​តំបន់ Xinjiang ភាគ​ខាង​លិច​ប្រទេស​ចិន។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump ​បាន​ដាក់​បម្រាម​ដល់​ការនាំ​ចូល​ផលិតផល​ធ្វើ​ពី​កប្បាសរបស់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិនដោយសារតែ​ការផលិត​ទាំង​នោះ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៃ​ក្រុមជនជាតិ​ភាគតិច​ដែល​ត្រូវ​បាន​គេ​ឃុំឃាំង។

ទីភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយសហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បិទ​បញ្ចប់​ការដឹក​ជញ្ជូន​ផលិតផល​ពី​ក្រុមហ៊ុន​ Xinjiang ​Protection​and ​Construction​Corps ​ឬ XPCC ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​កងទ័ព​ចិន។ បទ​បញ្ជា​នេះ​ក៏​តម្រូវ​ផង​ដែរ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​នានា​ដែល​ចង់​នាំ​ចូល​ផលិតផល​កប្បាស​ពី​ប្រទេស​ចិន​ត្រូវ​បង្ហាញ​ថា​ខ្លួន​មិន​បាន​នាំ​ផលិតផល​មក​ពី​ក្រុមហ៊ុន​ចិន ​XPCC ​ឬ​ក៏​មាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​នេះ​ទេ។​

តំបន់​ស្វ័យភាព ​Xinjiang ​គឺ​ជា​ប្រភព​សំខាន់​នៃ​ផលិតផល​កប្បាស​និង​វាយនភណ្ឌ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បានបញ្ជា​ទិញដោយ​ក្រុមហ៊ុន​សម្លៀក​បំពាក់ដែល​មាន​យីហោល្បី​ធំៗ​ជាច្រើន​នៅ​លើ​ពិភពលោក​។ ក្រុមហ៊ុន​ចិន​ XPCC ​ផលិតសម្ភារៈ​ដែល​ធ្វើ​ពី​កប្បាស​របស់​ចិន​ប្រមាណ​៣០%​ក្នុង​ឆ្នាំ​២០១៥។​

លោក Ken Cuccinelli​ អនុរដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សនិ្តសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ដែល​ជា​ស្ថាប័ន​មួយ​គ្រប់គ្រង​លើ​ទី​ភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយ​អាមេរិក​នោះ​បាន​ប្រកាសក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថារាល់​សម្លៀក​បំពាក់​ដែល​មាន​បិទ​ម៉ាក​ថា​«ផលិត​ក្នុង​ប្រទេស​ចិននោះ» គួរ​ត្រូវ​ពិចារណា​ថា​ជា​«ស្លាក​ព្រមាន»​ដែល​ផលិត​ផល​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​«កម្លាំង​ទាសករ»។

លោក Mark Morgan ប្រធានស្តីទី​នៃ​ទីភ្នាក់ងារ​ការពារ​ព្រំដែន​និង​គយ​សហរដ្ឋ​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ការរំលោភ​ជា​ប្រព័ន្ធនៃការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំរបស់​ចិន​ក្នុង​តំបន់​ Xinjiang​ជា​ការរំខាន​មួយ​ដល់​ក្រុមហ៊ុន​ជំនួញ​អាមេរិក​នានា​និង​អ្នកប្រើប្រាស់​ទាំងអស់។ ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ដែល​ងាយ​ទទួល​រងគ្រោះ​និង​នាំ​ឲ្យ​មាន​ការប្រកួត​ប្រជែង​មួយ​មិន​ស្មើភាព​ក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទំនិញ​ក្នុង​ពិភពលោក៕

XS
SM
MD
LG