ឧត្តមស្នងការអង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet កំពុងថ្កោលទោសលើការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសបេឡារុស និងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលនេះ បញ្ចប់អំពើរំលោភបំពានលើពលរដ្ឋរបស់ខ្លួន។
នៅពេលច្បាប់ថ្មីនេះចូលជាធរមាន អ្នកដែលប្រព្រឹត្តិល្មើសនឹងច្បាប់នេះ អាចរងការផាកពិន័យជាទឹកប្រាក់រហូតដល់ ២៧.០០០ ដុល្លារអាមេរិក និងអាចជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំ។
ប្រទេសចិនបានហៅការចោទប្រកាន់នេះថា ជាការចោទប្រកាន់ដែលគ្មានភស្តុតាង។
អ្នកដឹកនាំអង្គការសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា អាជ្ញាធរគួរតែផ្ទៀងផ្ទាត់ និងបំភ្លឺព័ត៌មានពិតជាសាធារណៈ ជាជាងចាត់វិធានការច្បាប់ទៅលើអ្នកបញ្ចេញមតិ ដែលមន្ត្រី សិទ្ធិមនុស្សថា ការធ្វើបែបនេះ បង្កភាពភ័យខ្លាចដល់អ្នកដទៃក្នុងការបញ្ចេញមតិ។
កន្លែងបង់ថ្លៃពេលរថយន្តឆ្លងកាត់ Lekki ដែលជាកន្លែងប្រមូលផ្តុំមួយនៅលើមហាវិថីដ៏មហាញឹកក្នុងទីក្រុង Lagos បានក្លាយទៅជាកន្លែងប្រមូលផ្តុំគ្នាបង្ហាញពីទុក្ខសោករបស់ប្រជាជននីហ្សេរីយ៉ាដែលទាមទារឱ្យមានកំណែទម្រង់ស្ថាប័នប៉ូលិស។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏មានឥទ្ធិពលរបស់ហុងកុងបីរូបគឺ លោក Joshua Wong អ្នកនាង Agnes Chow និង លោក Ivan Lam ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃពុធទី ២ ខែធ្នូកន្លងទៅនេះ។ អ្នកទាំងបីបានសារភាពទទួលទោសចំពោះបទចោទប្រកាន់ពីការប្រមូលផ្តុំខុសច្បាប់ទាក់ទងនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកើតឡើ
ក្រុមមេដឹកនាំនិងតំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍ចំនួន៦៧ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូលើកទី៧២ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយវាយតម្លៃថា ស្ថានភាពនៃការគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ មិនបានប្រសើរឡើងទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខណៈពេលសហរដ្ឋអាមេរិកត្រៀមដំណើរការចូលកាន់តំណែងសម្រាប់ប្រធានាធិបតីថ្មី ក្រុមអ្នកវិភាគយល់ឃើញថា រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) នឹងជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ លំហនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
ច្បាប់ Magnitsky នេះ នឹងសំដៅលើអ្នកដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ការធ្វើទារុណកម្ម ឃាតកម្មនយោបាយ និងការឃុំខ្លួនដោយបំពាន។
ព័ត៌មានផ្សេងទៀត
No media source currently available