លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសង់ត្រាល់ ប្រាប់វីអូអេថា ក្រុមអង្គការសង្គមស៊ីវិលយល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ការណ៍នេះមិនអាចបង្អាក់ការប្រារព្ធទិវាដ៏មានសារសំខាន់នេះបានទេ។
តុលាការលើកហេតុផលថាការនាំជនជាប់ចោទមកសវនាការ«មិនអាចប្រព្រឹត្តទៅបានល្អ» ដោយសារខ្វះកងកម្លាំងការពារនិងដើម្បី«បង្ការការរីករាលដាលដល់ជនជាប់ចោទ»។
សេចក្តីស្នើច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយដែលកំពុងរងការតវ៉ាពីអ្នកកាសែត និងអង្គការសិទ្ធិមនុស្សត្រូវបានអនុម័តដោយសភាជាន់ទាបនៃប្រទេសបារាំង។
ជនជាតិថៃដែលប្រឆាំងនឹងរដ្ឋាភិបាល៩នាក់បានបាត់ខ្លួនពីការជ្រកកោននៅបរទេសតាំងពីឆ្នាំ២០១៦។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចច្របាច់បញ្ចូលសំណុំរឿងចំនួន៤ ដែលក្នុងនោះមានចុងចម្លើយជាអតីតសកម្មជននិងអ្នកគាំទ្របក្សជំទាស់សរុបចំនួន១៣៧រូប ជា២សំណុំរឿងនិងកំណត់សវនាការជំនុំជម្រះនៅឆ្នាំក្រោយ។
អ្នកស្រី Smith មានប្រសាសន៍បន្ថែមទៀតថា៖ «ដំណើរការក្តីរបស់តុលាការ ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល»។
ខណៈរិះគន់មេធាវីខ្លះរបស់អង្គការសង្គមស៊ីវិលមួយចំនួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាថ្លែងកោតសរសើរក្រុមមេធាវីរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់លោក។
អាជ្ញាធរចិន បានរឹបអូសការគ្រប់គ្រងលើក្រុមហ៊ុនចិញ្ចឹមសត្វ និងកសិកម្មខ្នាតយក្សមួយឈ្មោះ Hebei Dawu ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ថា ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឯកជនធំៗបំផុតនៅក្នុងប្រទេសចិន។
តុលាការអ៊ូហ្គាន់ដា (Uganda) បានចោទប្រកាន់ថា លោក Robert Kyagulanyi ដែលគេស្គាល់ថា មានឈ្មោះ Bobi Wine ផងដែរ បានធ្វើសកម្មភាពដូចជាការចម្លងជំងឺកូវីដ១៩ ដោយលោក បានធ្វើការប្រមូលផ្តុំមហាជន។
ក្នុងចំណោមជនជាប់ចោទទាំង១៤០រូប ក៏មានកញ្ញា សេង ច័ន្ទធារី អតីតមេដឹកនាំសង្គមស៊ីវិលដ៏ល្បីឈ្មោះម្នាក់ផងដែរ។ កញ្ញា ច័ន្ទធារី ថ្លែងថា ធាតុផ្សំនៃបទល្មើស រួមមានការលើកម្រាមដៃ៩ នៅឆ្នាំ២០១៩ ដែលជាសញ្ញាផ្តល់ការគាំទ្រការធ្វើមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។
ក្រុមមេធាវី និងអ្នកការពារសិទ្ធិមនុស្សយល់ថាបទចោទនេះគួរមានការកែប្រែ ដើម្បីបញ្ចៀសការចាប់ចងពលរដ្ឋដែលគ្រាន់តែបញ្ចេញមតិ តែបែរជារងបទចោទញុះញង់នេះទៅវិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លក្ខខណ្ឌអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស គឺមិនខុសគ្នាប៉ុន្មានពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available