ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​កិច្ចប្រជុំ​អំពី​ការ​បំពុល​ដោយ​ប្លាស្ទិក​ជំរុញ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​ឱ្យ​បាន​លឿន


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​លើ​ផ្លូវ​រថភ្លើង​ដែល​មាន​សំរាមប្លាស្ទិក​ពាសពេញ​ ​នៅ​ថ្ងៃ​ទិវា​ភព​ផែនដី ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​លើ​ផ្លូវ​រថភ្លើង​ដែល​មាន​សំរាមប្លាស្ទិក​ពាសពេញ​ ​នៅ​ថ្ងៃ​ទិវា​ភព​ផែនដី ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្រុម​អ្នក​ចរចា​ត្រូវតែ​បន្តទៅមុខ​ឱ្យ​បាន​លឿន «គួរឱ្យ​កត់សម្គាល់» ដើម្បី​ឯកភាព​គ្នា​លើ​សន្ធិសញ្ញា​ដ៏​មាន​សារៈសំខាន់​មួយ​ដើម្បី​រារាំង​ការ​បំពុល​ដោយ​ប្លាស្ទិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​ប្រធាន​កិច្ច​ប្រជុំ​នេះ​លោក Luis Vayas Valdivieso កាលពី​ថ្ងៃ​ពុធ។

ប្រទេស​ជិត ២០០ បាន​ជួបប្រជុំ​គ្នា​នៅក្នុង​ទីក្រុង Busan នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​គោល​បំណង​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ។

កិច្ច​ប្រជុំ​នេះ​គឺ​ជា​ការ​បិទ​បញ្ចប់​ការ​ពិភាក្សា​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ​ចរចា​ចំនួន ៤ លើក​កន្លង​មក​ដែល​ត្រូវបាន​ជាប់​គាំង​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំងក្លា​លើ​អ្វី​ដែល​គួរ​ចែង​ក្នុង​សន្ធិសញ្ញា​នេះ។

នៅក្នុង​ការ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ចរចា​នៅ​ថ្ងៃ​ទី ៣ នៃ​កិច្ច​ប្រជុំ​នេះ លោក Luis Vayas Valdivieso បាន​ព្រមាន​ថា​កិច្ចការ​នេះ​មិន​ទាន់​បាន​វិវឌ្ឍ​ទៅមុខ​ឱ្យ​បាន​លឿន​គ្រប់គ្រាន់​នោះទេ។

មន្ត្រី​ការទូត​ជនជាតិ​អេក្វាទ័រ​រូប​នេះ​បាន​ថ្លែង​ថា៖ «ដំណើរ​វិវឌ្ឍន៍​មាន​កម្រិត ហើយ​ឥឡូវ​នេះ​ពេល​វេលា​គឺ​សំខាន់​បំផុត»។

លោក​បាន​បន្ថែម​ថា៖ «និយាយ​ដោយ​ស្មោះត្រង់​ទៅ ដំណើរ​វិវឌ្ឍន៍​គឺ​យឺត​ពេក។ យើង​ចាំបាច់​ត្រូវ​ពន្លឿន​កិច្ចការ​របស់​យើង​ឱ្យ​បាន​ខ្លាំងក្លា»។

ការ​អំពាវនាវ​របស់​លោក​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ថ្លែង​សុន្ទរកថា​ក្នុង​លក្ខណៈ​ខកចិត្ត​ជា​ហូរហែ​របស់​ប្រទេស​នានា​ដូចជា​ហ្វីជី ប៉ាណាម៉ា ន័រវែស និង​កូឡុំប៊ី​ជាដើម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG