លោក Jimmy Lai អាយុ៧៣ឆ្នាំ បានបង្ហាញមុខនៅក្នុងបន្ទប់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងបុគ្គលិកថ្នាក់គ្រប់គ្រង២នាក់ផ្សេងទៀត នៃក្រុមហ៊ុនព័ត៌មាន Next Digital ដែលគេរាយការណ៍មកថា ពួកគេរងការចោទប្រកាន់ពីបទរំលោភលើលក្ខខណ្ឌជួលការិយាល័យបើកក្រុមហ៊ុន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិត្រៀមខ្លួនសម្រាប់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំនៅពេលដែលជនភៀសខ្លួនរត់គេចពីតំបន់ Tigray នៃប្រទេសអេត្យូពី បានចូលដល់ស៊ូដង់ខាងកើត។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសង់ត្រាល់ ប្រាប់វីអូអេថា ក្រុមអង្គការសង្គមស៊ីវិលយល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ការណ៍នេះមិនអាចបង្អាក់ការប្រារព្ធទិវាដ៏មានសារសំខាន់នេះបានទេ។
តុលាការលើកហេតុផលថាការនាំជនជាប់ចោទមកសវនាការ«មិនអាចប្រព្រឹត្តទៅបានល្អ» ដោយសារខ្វះកងកម្លាំងការពារនិងដើម្បី«បង្ការការរីករាលដាលដល់ជនជាប់ចោទ»។
សេចក្តីស្នើច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយដែលកំពុងរងការតវ៉ាពីអ្នកកាសែត និងអង្គការសិទ្ធិមនុស្សត្រូវបានអនុម័តដោយសភាជាន់ទាបនៃប្រទេសបារាំង។
ជនជាតិថៃដែលប្រឆាំងនឹងរដ្ឋាភិបាល៩នាក់បានបាត់ខ្លួនពីការជ្រកកោននៅបរទេសតាំងពីឆ្នាំ២០១៦។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចច្របាច់បញ្ចូលសំណុំរឿងចំនួន៤ ដែលក្នុងនោះមានចុងចម្លើយជាអតីតសកម្មជននិងអ្នកគាំទ្របក្សជំទាស់សរុបចំនួន១៣៧រូប ជា២សំណុំរឿងនិងកំណត់សវនាការជំនុំជម្រះនៅឆ្នាំក្រោយ។
អ្នកស្រី Smith មានប្រសាសន៍បន្ថែមទៀតថា៖ «ដំណើរការក្តីរបស់តុលាការ ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល»។
ខណៈរិះគន់មេធាវីខ្លះរបស់អង្គការសង្គមស៊ីវិលមួយចំនួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាថ្លែងកោតសរសើរក្រុមមេធាវីរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់លោក។
អាជ្ញាធរចិន បានរឹបអូសការគ្រប់គ្រងលើក្រុមហ៊ុនចិញ្ចឹមសត្វ និងកសិកម្មខ្នាតយក្សមួយឈ្មោះ Hebei Dawu ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ថា ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឯកជនធំៗបំផុតនៅក្នុងប្រទេសចិន។
តុលាការអ៊ូហ្គាន់ដា (Uganda) បានចោទប្រកាន់ថា លោក Robert Kyagulanyi ដែលគេស្គាល់ថា មានឈ្មោះ Bobi Wine ផងដែរ បានធ្វើសកម្មភាពដូចជាការចម្លងជំងឺកូវីដ១៩ ដោយលោក បានធ្វើការប្រមូលផ្តុំមហាជន។
ព័ត៌មានផ្សេងទៀត
No media source currently available