ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ធ្វើ​ជំរឿន​ក្រុម​សង្គម​ស៊ីវិល​នៅ​ខែ​តុលា​ខាង​មុខ


សេចក្តី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ស្ដីពី​ការធ្វើ​ជំរឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​រយៈពេល​៤៩​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខ​នេះ។ (Facebook/ក្រសួងមហាផ្ទៃ Ministry of Interi
សេចក្តី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ស្ដីពី​ការធ្វើ​ជំរឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​រយៈពេល​៤៩​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខ​នេះ។ (Facebook/ក្រសួងមហាផ្ទៃ Ministry of Interi

នេះ គឺជា​ការធ្វើ​ជំរឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទី១​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍។ ជំរឿន​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​មាន​ការិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា ចំពោះ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

នៅ​សប្តាហ៍​នេះ​ក្រសួង​មហា​ផ្ទៃ​បាន​ប្រកាស​ឱ្យ​ដឹង​ពី​គម្រោង​ធ្វើ​ជំរឿន​សមាគម​និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ នៅ​កម្ពុជា​ ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី​ ​១០​ខែ​តុលា​ដល់​ថ្ងៃទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ចុះ​ថ្ងៃទី​២៣​ខែ​កញ្ញា​ និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បន្ថែម​ថា អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ​និង​ អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ហៅ​កាត់​ថា ​CCC និង​សហការ​គ្នា​រៀបចំ​ការធ្វើ​ជំរឿន​នេះ។​

ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​ថា​ការធ្វើ​ជំរឿន​នេះ​គឺ៖

«ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ចំនួន​ពិត​ប្រាកដ​របស់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ​ដែល​បាន​តម្កល់​សំណុំ​លិខិត​និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ ​ព្រមទាំង​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា»។

នេះ​ គឺ​ជា​ការ​ធ្វើ​ជំរឿន​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទី១​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍។​ ​ជំរឿ​ននេះ​ធ្វើ​ឡើង​ចំពេល​ដែល​មាន​ការិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ ​ក្រុមអ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា​ ​ចំពោះ​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ការគោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ថ្ងៃ​ពុធ​នេះ អ្នកស្រី​ ​រ៉ូណា ស្មីត​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ង​រនៃ​ការ​គោរព​សិទ្ធិ​មុនស្ស​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​ ​ថ្លែង​ទៅ​កាន់​អង្គសន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​ទី​ក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស​ ​លោក​ស្រី​ ​ស្មីត ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​សើរើ​ឡើង​វិញ​នូវ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ច្បាប់​ផ្សេង​ទៀត​ដែល​មានការ​ដាក់​កំហិត​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ផងដែរ៕

XS
SM
MD
LG