ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​បាតុករ​ក្រុង​ហុងកុង បំផ្លាញ​​ស្ថានីយ​រថភ្លើង​រត់​ក្រោម​ដី និង​ទង់​ជាតិ​ចិន


ក្រុម​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ដុត​ភ្លើង នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ខាង​ក្រៅ​ស្ថានីយ​ប៉ូលិស នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០១៩។
ក្រុម​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ដុត​ភ្លើង នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ខាង​ក្រៅ​ស្ថានីយ​ប៉ូលិស នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០១៩។

បាតុករ​ក្រុង​ហុងកុង ​បាន​បំផ្លាញ​ស្ថានីយ​រថភ្លើង​រត់​ក្រោម​ដី​និង​ទង់​ជាតិ​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ក្នុង​អំឡុង​នៃ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យមួយ​ទៀត​នៅ​ចុង​សប្តាហ៍។

បាតុករ​រាប់​ម៉ឺននាក់ ​ក៏​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្នុង​ហាង​លក់​ទំនិញ​នៅ​ក្នុង​សង្កាត់​ Sha​ Tin។​ ក្រោយ​មក ពួក​បាតុករ​បាន​ធ្វើ​របាំងបិទ​ផ្លូវ​ហើយ​បាន​ដុត​ភ្លើង។

ក្នុង​ខណៈ​នោះ​ដែរ ​ទីក្រុង​ហុងកុង ​បាន​កាត់​បន្ថយ​ការ​ដឹកជញ្ជូន​តាម​រថភ្លើង ហើយ​រថយន្ត​ក្រុង ​បាន​ចេញ​ចូល​ចំណត​អាកាស​យន្ត​ហោះ​ទីក្រុង​ហុងកុង​ជា​ចំណាត់​ការ​ដែល​ធ្វើ​ឡើង​ដើម្បី​បញ្ចៀស​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅឯ​ចំណត​អាកាសយន្ត ហោះ​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក។

ពួក​អាជ្ញាធរ ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ព្រមាន​ពួក​បាតុករ​ឲ្យ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ចំណត​យន្តហោះ​ថា «មាន​ការ​អំពាវនាវ​នៅ​លើ​អ៊ីនធឺណិត​ឲ្យ​ប្រើ​សំបុត្រ​យន្តហោះ​ក្លែងក្លាយ​ដើម្បី​ចូល​ទៅកន្លែង​ចាំ​ជិះ​យន្តហោះ។ ពួក​អាជ្ញាធរ​ចំណត​អាកាស​យាន្ត ​បាន​ដាស់​តឿន​ថា ឥរិយាបទ​បែប​នេះ ​អាច​បង្កើន​ការ​ក្លែង​បន្លំ»។

កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ​ប៉ូលិស ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​ពួក​បាតុករ​ដែល​បាន​បំផ្លាញ​ភ្លើង​ស្ថានីយ​រថភ្លើង។

សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ដែលនឹង​អនុញ្ញាត​ឲ្យ​ពួក​ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ដីគោក​ដើម្បីកាត់​ទោស ​បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អស់រយៈ​ពេល​ជា​ច្រើន​ខែ។

សេចក្តី​ព្រាងច្បាប់​បត្យាប័ន​នោះ​ត្រូវ​បាន​ដក​ចេញ ក៏ប៉ុន្តែ​បាតុកម្ម​នៅ​បន្ត។

ចាប់​តាំង​ពី​នោះ​មក ​ពួក​បាតុករ ​បាន​ពង្រីក​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​ដោយ​ផ្ទាល់ហើយ​និង​ការ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស៕

XS
SM
MD
LG