ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ៖ អាមេរិក​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ទៅ​លើ​ស្ថានភាព​ក្នុង​ទីក្រុងហុងកុង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Rio Rancho កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Rio Rancho កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​មុន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១ ខែតុលា​ខាង​មុខ​នេះ អាជ្ញាធរ​ចិន​កំពុង​តែ​ចង់​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​តវ៉ា​ដែលគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុងហុងកុង​បង្កើត​ភាព​ឆោឡោ​ណា​មួយ​ក្រោយ​ពី​មាន​ការ​តវ៉ា​នៅ​តាម​ដងផ្លូវ​និង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​អស់​រយៈពេល​រាប់​ខែ​មក​ហើយ​នោះ។ 

ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​តែ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ទៅ​លើ​ស្ថានភាព​នៅ​ក្នុង​ទីក្រុងហុងកុង ដែល​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​នៅ​មុន​ខួប​ទី​៧០​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​កុម្មុយនិស្ដ​ចិន​នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក ត្រាំ បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ថា ពិភពលោក​រំពឹង​យ៉ាង​ពេញ​ទំហឹង​ថា រដ្ឋាភិបាល​ចិន​នឹង​ស្វាគមន៍​ចំពោះ​សន្ធិសញ្ញា​របស់​ខ្លួន​ដែល​បាន​ចងក្រង​ឡើង​ជាមួយ​នឹង​អង់គ្លេសនិង​ចុះ​ហត្ថលេខា​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ ដែល​ចិន​ប្ដេជ្ញា​ថា​នឹង​ការពារ​សេរីភាព ប្រព័ន្ធ​ច្បាប់ និង​បែប​ផែន​ប្រជាធិបតេយ្យរបស់​ទីក្រុង ហុងកុង។

នៅ​មុន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១ ខែតុលា​ខាង​មុខ​នេះ អាជ្ញាធរ​ចិន​កំពុង​តែ​ចង់​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​តវ៉ា​ដែលគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុងហុងកុង​បង្កើត​ភាព​ឆោឡោ​ណា​មួយ​ក្រោយ​ពី​មាន​ការ​តវ៉ា​នៅ​តាម​ដងផ្លូវ​និង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​អស់​រយៈពេល​រាប់​ខែ​មក​ហើយ​នោះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​បាន​ថ្លែង​ប្រាប់​តំណាងរាស្ត្រ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អាមេរិក​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ដែល​អាច​កើត​មាន​ឡើង​ម្ដង​ទៀត​ទៅ​លើ​អ្នក​តវ៉ា​ ដូច​ដែល​ធ្លាប់​កើតឡើង​ចំពោះ​អ្នក​តវ៉ា​នៅ​ទីលាន Tiananmen ក្នុង​ទីក្រុងប៉េកាំង កាល​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៨៩​នោះ៕

XS
SM
MD
LG