កងកម្លាំងនគរបាល និងសន្តិសុខរបស់សាលារាជធានីភ្នំពេញ បានពង្រាយគ្នាពេញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បីរារាំងសកម្មជននយោបាយ សង្គមស៊ីវិល និងអ្នកមានសមានចិត្តគាំទ្រ លោក កែម ឡី អតីតអ្នកវិភាគនយោបាយ នៅទីតាំងដែលលោកត្រូវបានគេបាញ់សម្លាប់កាលពីបីឆ្នាំមុន។
កម្រងរូបភាព៖ អាជ្ញាធររារាំងការរំឭកខួបលោកកែមឡីនៅស្តុបបូកគោ

១
កងកម្លាំងនគរបាលបានព្យាយាមរារាំងសកម្មជនកូនភ្លោះ ជុំ ហួរ និង ជុំ ហួត មិនឱ្យដាក់កម្រងផ្កា រំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

២
កងកម្លាំងសន្តិសុខផ្លុំកញ្ចែបណ្ដេញក្រុមសកម្មជន មិនឱ្យរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

៣
កងកម្លាំងសន្តិសុខមួយរូបឈរយាមកាម ខណៈព្រះសង្ឃសកម្មជនមួយអង្គកំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន អំឡុងពិធីខួបរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VO

៤
កម្រងផ្កាម្លិះនិងកាហ្វេទឹកដោះទឹកកក ដែលមានបិទឈ្មោះលោក កែម ឡី ត្រូវបានអ្នកមានសមានចិត្តដាក់នៅលើតុ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)

៥
កងកម្លាំងសន្តិសុខមួយរូប ចូលទៅប្រមូលយកកម្រងផ្កា ដែលគេដាក់ឧទ្ទិសជូនលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)

៧
កងកម្លាំងនគរបាលត្រៀមការពារគោលដៅ អំឡុងពិធីរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

៨
សកម្មជនបរិស្ថាន លោក ទឹម ម៉ាឡៃ ត្រូវបង្ខំចិត្តពាក់អាវគ្របពីខាងក្រៅ តាមការណែនាំរបស់សមត្ថកិច្ច ដើម្បីបាំងឈ្មោះលោក កែម ឡី លើអាវយឺតរបស់លោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)

៩
កងកម្លាំងនគរបាលចូលមកសាកសួរសកម្មជនសង្គមស៊ីវិល ដែលនៅអង្គុយក្រេបកាហ្វេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)