បទសម្ភាសន៍ VOA៖ អ្នកជំនាញបារម្ភពីឥទ្ធិពលអាក្រក់នៃព័ត៌មានក្លែងក្លាយ
ព័ត៌មានក្លែងក្លាយកំពុងតែក្លាយជាបញ្ហាប្រឈមមួយដែលអ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកជំនាញមើលឃើញថា ព័ត៌មានក្លែងក្លាយផ្តល់ផលអវិជ្ជមាន ដែលអាចឈានទៅដល់ការស្អប់គ្នាហើយត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីវាយប្រហារគូបដិបក្ខយ៉ាងសកម្ម។ តើក្នុងចំណោមអ្នកនយោបាយនៃគណបក្សកាន់អំណាច អ្នកនយោបាយបក្សប្រឆាំងនិងអ្នកឯករាជ្យ មជ្ឈដ្ឋានមួយណាជាប្រភពនៃព័ត៌មានក្លែងក្លាយច្រើនជាងគេ? លោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសលោកបណ្ឌិត ជេម ហ្កោម៉េ (James Gomez) នាយកប្រចាំតំបន់អាស៊ីនៃមជ្ឈមណ្ឌលអាស៊ីដែលជាស្ថាប័នស្រាវជ្រាវមួយពីចរិតនៃព័ត៌មានក្លែងក្លាយនិងវិធីទប់ស្កាត់៕