ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ហុងកុង​សម្រុក​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់ ដែល​គេ​យល់​ឃើញ​ថា​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​ការ​តវ៉ា​ប្រជាធិបតេយ្យ


ក្រុម​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ (រូប​កណ្តាល) បើក​ដប​ស្រា​ទៅ​ក្រៅ​ស្ថានីយ​បោះឆ្នោត​ដើម្បី​សាទរ​បន្ទាប់​ពី​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាញ់​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រុម​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ (រូប​កណ្តាល) បើក​ដប​ស្រា​ទៅ​ក្រៅ​ស្ថានីយ​បោះឆ្នោត​ដើម្បី​សាទរ​បន្ទាប់​ពី​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាញ់​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពលរដ្ឋ​ហុងកុង​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​ការ​តវ៉ា​ប្រជាធិបតេយ្យ​រយៈពេល​ជាង ៥ ខែ​កន្លង​មក។

ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ៤ លាន ១ សែន​នាក់ គេ​ឃើញ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​សម្រុក​ចេញ​មក​បោះ​ឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន ៤៥២ នាក់។ ចលនា​ប្រជាធិបតេយ្យ​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​នេះ​អាច​ជា​ការ​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ដោយ​ចិន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​តវ៉ា​ប្រជាធិបតេយ្យ​របស់​ពួកគេ។

ការ​តវ៉ា​ប្រជាធិបតេយ្យ​នេះ​បាន​កើត​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​ដំបូង​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន។ ការ​តវ៉ា​នេះ​នៅតែ​បន្ត ទោះបីជា​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam ដក​ចេញ​ហើយ​ក៏​ដោយ។ អ្នក​តវ៉ា​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​លើ​ទីក្រុង​ហុងកុង។

កន្លង​មក ក្រុម​ប្រឹក្សា​សង្កាត់​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កម្លាំង​ខាង​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ដោយ​ចិន។ អ្នក​បោះ​ឆ្នោត​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​សង្ឃឹម​ថា នឹង​បំបែក​ឥទ្ធិពល​គ្រប​ដណ្ដប់​នេះ។

អ្នកស្រី Kwok ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់ និយាយ​ថា៖ «ក្រុម​ប្រឹក្សា​សង្កាត់​គ្រប​ដណ្ដប់​ដោយ​ឥទ្ធិពល​រដ្ឋាភិបាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ យើង​ចង់​ជ្រើសរើស​បេក្ខជន​ប្រជាធិបតេយ្យ​បន្ថែម​ទៀត​សម្រាប់​ក្រុម​ប្រឹក្សា​សង្កាត‍់‍»៕

XS
SM
MD
LG