ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមបាតុករ​ហុងកុង​កាន់​តែ​អស់​សង្ឈឹម ​ខណៈ​សាកលវិទ្យាល័យ​នៅ​បន្ត​ហ៊ុំព័ទ្ធ​ដោយ​ប៉ូលិស​កុបកម្ម


បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បិទ​ផ្លូវ​នៅ​ក្បែរ​សាកលវិទ្យាល័យ​ហុងកុង Polytechnic នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន​ កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៩។
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បិទ​ផ្លូវ​នៅ​ក្បែរ​សាកលវិទ្យាល័យ​ហុងកុង Polytechnic នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន​ កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមបាតុករ​ជា​និស្សិត​នៅ​ទីក្រុង​ហុងកុង​បាន​ព្យាយាម​រត់គេច​ពី​ការចាប់ខ្លួន​របស់​ក្រុមប៉ូលិស​ ហើយ​ក្រុម​និស្សិត​ជិត​២០០នាក់​ផ្សេងទៀត​នៅ​ជាប់​គាំង​នៅ​ក្នុង​សាកល​វិទ្យាល័យ​ហុងកុង​ដែល​ហ៊ុំព័ទ្ធ​ដោយ​ប៉ូលិស​បង្រ្កាប​កុបកម្ម​ចាប់តាំង​ពី​ថ្ងៃអាទិត្យ​មក។

អ្នករាយការណ៍​ព័ត៌មាន​របស់ VOA ផ្សាយ​ជា​ភាសាចិន​កាតាំង​នាង Iris Tong​ ដែលនៅជាប់​ជាមួយ​នឹង​និស្សិត​ទាំង​នោះ​នៅ​ក្នុង​សាកលវិទ្យាល័យ​ហុងកុង Polytechnic បាន​ពណ៌នា​អំពី​ស្ថានភាព​ជាប់គាំង​នៅ​ក្នុង​សាកលវិទ្យាល័យ​ ដែល​ក្នុងនោះ​មាន​និស្សិត​យ៉ាង​ហោច​ណាស់​ពីរ​នាក់​គំរាម​ធ្វើ​អត្តឃាត។

អ្នកនាង Tongបាន​រៀបរាប់​ថា «ខ្ញុំ​បាន​ឃើញ​ក្មេងប្រុស​ម្នាក់យក​កាំបិត​គំរាម​ចាក់ក សម្លាប់​ខ្លួន​ឯង។ ខ្ញុំ​មិន​ឃើញ​ឈាម​ទេ​ ប៉ុន្តែ​ក្មេងប្រុស​នោះ​បាន​និយាយ​ថា​ចង់​សម្លាប់​ខ្លួន។ គេ​ប្រាប់​កុំ​ឲ្យ​ក្មេង​ប្រុស​នោះ​ធ្វើ​ដូច្នេះ​ និង​បាន​ប្រាប់​គាត់​ឲ្យ​ទម្លាក់​កាំបិត​ចុះ។ ខ្ញុំ​អាច​ដឹង​ថា​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម។ វា​ជា​រឿង​សោកសៅ​ណាស់»។

ចាប់តាំង​ពី​ថ្ងៃអាទិត្យ​មក​ ប៉ូលិស​បាន​បញ្ជា​ឲ្យ​ក្រុម​បាតុករ​ទម្លាក់​ចោល​អាវុធ​ដែលពួក​គេ​បាន​ច្នៃ​ និង​ឲ្យ​ចាកចេញ​ពី​សាកលវិទ្យាល័យ​តាម​ច្រក​ចេញ​តែមួយ​ ហើយ​ពួកគេ​ទំនង​ជា​នឹង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​កុបកម្ម។ នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ និស្សិត​រាប់រយ​នាក់​បាន​យល់ព្រម​ចាកចេញ​ពី​សាកលវិទ្យាល័យ​ បន្ទាប់​ពី​មាន​ការ​ចរចា​ជា​បន្តបន្ទាប់​ដោយ​ក្រុមមន្រ្តី​មូលដ្ឋាន​និង​មេដឹកនាំ​សហគមន៍។

និស្សិត​ជាច្រើន​ផ្សេងទៀត​បាន​ព្យាយាម​គេច​ខ្លួន​ចេញ​ពី​អាគារ​សាកលវិទ្យាល័យ ដោយ​មួយ​ចំនួន​បាន​សម្រូត​ខ្លួន​ចុះ​តាម​ខ្សែពួរ​គេច​ចេញ​ពី​ប៉ូលិស​ដែល​ហ៊ុំព័ទ្ធ​សាកលវិទ្យាល័យ។ ប៉ូលិស​បាន​បាញ់​ឧស័្មន​បង្ហូរ​ទឹកភ្នែក​ និង​បាញ់​គ្រាប់​កាំភ្លើងជ័រ​ទៅលើ​ក្រុម​និស្សិត​ដែល​ព្យាយាម​រត់គេច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG