ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប កំពុងអំពាវនាវដល់អាជ្ញាធរបង់ក្លាដែសឲ្យបង្ក្រាបលើអ្នកគាំទ្របក្សដែលត្រូវបានចោទថា ជាអ្នកនៅពីក្រោយនៃអំពើហិង្សា និងការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់ ទៅគូប្រឆាំងនយោបាយ ដែលតវ៉ានឹងលទ្ធផលបោះឆ្នោតសភានាពេលថ្មីៗនេះ។
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកសម្តែងសុទិដ្ឋិនិយមថាសេចក្តីស្នើច្បាប់ដែលទើបបានស្នើឡើងជាថ្មីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវអនុម័តនិងប្រកាសឱ្យក្លាយជាច្បាប់បាននៅក្នុងនីតិកាលនេះ។
នៅសប្ដាហ៍នេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុកថាកាលពីឆ្នាំ២០១៥ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោកកុំឱ្យចូលមកកម្ពុជា ដោយថាខ្លាចមានស្ថានភាពណាមួយដែលមិនអាចគ្រប់គ្រងបាន។
នៅពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានបន្តបង្ហាញការបារម្ភរបស់ពួកគេចំពោះការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្សនៅកម្ពុជា មេដឹកនាំស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា គ្រោងនឹងទៅធ្វើសេចក្ដីរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នៅចុងខែមករា ឆ្នាំ២០១៩
ខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ក្រុមសហជីពប្រមាណជា១០០នាក់បានជួបជុំគ្នាមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យ ដោយបានថ្លែងអំពីវីរភាពរបស់លោកជា វិជ្ជា និងបានទាមទារឲ្យអាជ្ញាធរពន្លឿនការវែកមុខរកឃាតករ។
អង្គការឃ្លាំមើលសកលលោកមួយបានទាមទារកាលពីថ្ងៃទី ១២ ខែមករា ឲ្យម្ចាស់ជំនួយអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាហ្វហ្គានីស្ថាន លោក Asadullah Khalid ដោយចោទថាលោកជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃអង្គារនេះ គឺជាខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ។
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមានមិនឲ្យស្ថាប័នសារព័ត៌មានប្រើពាក្យពីរឃ្លាដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនពេញចិត្ត គឺ «របបក្រុងភ្នំពេញ»និង«របបលោក ហ៊ុន សែន»។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រាប់ VOA ថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចុងក្រោយស្តីពីការប្រើប្រាស់ពាក្យរបបនោះ គឺមានលក្ខណ:បិទសិទ្ធិសេរីភាពរបស់អ្នកកាសែត។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង ៧ សែន ៥ ម៉ឺននាក់ ដែលបានរត់គេចពីការវាយប្រហារដោយពួកយោធានៅប្រទេសមីយ៉ាន់ម៉ា នៅបន្តស្ថិតនៅជំរំក្នុងប្រទេសបង់ក្លាសដេស ដោយសារតែការធ្វើមាតុភូមិនិវត្តន៍ និងផែនការតាំងទីលំនៅថ្មីនៅពេលអនាគត នៅតែមានមិនមានភាពច្បាស់លាស់។
កាលពីឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាបានផ្សព្វផ្សាយសៀវភៅ«ស» ស្តីពី«ស្ថានការណ៍នយោបាយនៅកម្ពុជា ការពង្រឹងនីតិរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ»និងវីដេអូរយៈពេលជាង១ម៉ោង រៀបរាប់អំពីការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត
No media source currently available