ប្រជាពលរដ្ឋខ្មែរដែលភាគច្រើនមានជីវភាពក្រីក្របានធ្វើដំណើរមកទទួលប្រាក់អំណោយ ក្នុងកញ្ចប់ក្រហមដោយសេចក្តីត្រេកអរ ហើយម្នាក់ៗទទួលបានពីរម៉ឺនរៀល។
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។
ឆ្នាំ២០១៨គឺជាឆ្នាំដែលអ្នកការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោកនិយាយថា មានការរឹតត្បិតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ជាពិសេសនៅពេលនិយាយដល់ការធ្វើទុក្ខបុកម្នេញផ្នែកសាសនា។
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។
ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប កំពុងអំពាវនាវដល់អាជ្ញាធរបង់ក្លាដែសឲ្យបង្ក្រាបលើអ្នកគាំទ្របក្សដែលត្រូវបានចោទថា ជាអ្នកនៅពីក្រោយនៃអំពើហិង្សា និងការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់ ទៅគូប្រឆាំងនយោបាយ ដែលតវ៉ានឹងលទ្ធផលបោះឆ្នោតសភានាពេលថ្មីៗនេះ។
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកសម្តែងសុទិដ្ឋិនិយមថាសេចក្តីស្នើច្បាប់ដែលទើបបានស្នើឡើងជាថ្មីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវអនុម័តនិងប្រកាសឱ្យក្លាយជាច្បាប់បាននៅក្នុងនីតិកាលនេះ។
នៅសប្ដាហ៍នេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុកថាកាលពីឆ្នាំ២០១៥ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោកកុំឱ្យចូលមកកម្ពុជា ដោយថាខ្លាចមានស្ថានភាពណាមួយដែលមិនអាចគ្រប់គ្រងបាន។
នៅពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានបន្តបង្ហាញការបារម្ភរបស់ពួកគេចំពោះការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្សនៅកម្ពុជា មេដឹកនាំស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា គ្រោងនឹងទៅធ្វើសេចក្ដីរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នៅចុងខែមករា ឆ្នាំ២០១៩
ខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ក្រុមសហជីពប្រមាណជា១០០នាក់បានជួបជុំគ្នាមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យ ដោយបានថ្លែងអំពីវីរភាពរបស់លោកជា វិជ្ជា និងបានទាមទារឲ្យអាជ្ញាធរពន្លឿនការវែកមុខរកឃាតករ។
អង្គការឃ្លាំមើលសកលលោកមួយបានទាមទារកាលពីថ្ងៃទី ១២ ខែមករា ឲ្យម្ចាស់ជំនួយអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាហ្វហ្គានីស្ថាន លោក Asadullah Khalid ដោយចោទថាលោកជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃអង្គារនេះ គឺជាខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ។
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមានមិនឲ្យស្ថាប័នសារព័ត៌មានប្រើពាក្យពីរឃ្លាដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនពេញចិត្ត គឺ «របបក្រុងភ្នំពេញ»និង«របបលោក ហ៊ុន សែន»។
ព័ត៌មានផ្សេងទៀត
No media source currently available