រដ្ឋាភិបាលខ្មែរព្រមានស្ថាប័នព័ត៌មានមិនឲ្យប្រើឃ្លា«របបលោកហ៊ុន សែន»និង«របបក្រុងភ្នំពេញ»
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមានមិនឲ្យស្ថាប័នសារព័ត៌មានប្រើពាក្យពីរឃ្លាដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនពេញចិត្ត គឺ «របបក្រុងភ្នំពេញ»និង«របបលោក ហ៊ុន សែន»។ មន្ត្រីនាំពាក្យរដ្ឋាភិបាលខ្មែរអះអាងថា ពាក្យទាំងនេះ មានគោលដៅសម្រាប់បម្រើសកម្មភាពបដិវត្តន៍។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍អំពីរឿងនេះ។