ក្រោយពីលោក គង់ គាំ និងកូនប្រុស គឺលោក គង់ បូរ៉ាបានសរសេរលិខិតស្នើសុំសិទ្ធិធ្វើនយោបាយពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសប្តាហ៍នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យអ្នកទាំងពីរ ទទួលបានសិទ្ធិធ្វើនយោបាយវិញ។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបានចេញសេចក្តីណែនាំបន្ថែមទៀតឲ្យមន្រ្តីពាក់ព័ន្ធរបស់ខ្លួនចូលរួមក្នុងការធានា និងលើកកម្ពស់សិទ្ធិសេរីភាពបន្ថែមទៀតដល់សហជីពតាមរយៈការសម្រួលបែបបទនីតិវិធីនៃការចុះបញ្ជី។
ក្រុមកម្មករជាច្រើននាក់នៅរោងចក្រ W&D ដែលបានធ្វើកូដកម្មទាមទារប្រាក់អតីតភាពប្រចាំឆ្នាំមុនឆ្នាំ២០១៩ប្រឈមនឹងការរើសអើង និងមិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើការវិញ ហើយកម្មករឯទៀតប្រមាណ១០០០នាក់បានសម្រេចមិនចូលធ្វើការ ដើម្បីបង្ហាញសាមគ្គីភាពប្រឆាំងការរើសអើង។
បន្ទាប់ពីស្ត្រីអារ៉ាប៊ីសាអូឌីតវ័យក្មេងម្នាក់បានភៀសខ្លួនទៅប្រទេសកាណាដាដោយខ្លាចមានគ្រោះថ្នាក់ដល់ជីវិតនោះ រដ្ឋមន្ត្រីការបរទេសកាណាដាបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកាណាដាជឿជាក់យ៉ាងមុតមាំថា សិទ្ធិរបស់ស្ត្រីគឺជាសិទ្ធិមនុស្ស។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធបានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំដោយសារតែប្រមាថព្រះមហាក្សតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាការផ្តន្ទាទោសលើកទីពីរ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ គឺមានរយៈពេល១៥ឆ្នាំហើយដែលលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្បែរវត្តលង្ការ រាជធានីភ្នំពេញ ដោយមិនទាន់ទទួលបានយុត្តិធម៌។
ជម្លោះដីធ្លីនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យមានការឃុំខ្លួនអ្នកភូមិម្នាក់ កាលពីម្សិលមិញនេះ។ ពលរដ្ឋបានចាត់ទុកថា ការសម្រេចឃុំខ្លួនដោយតុលាការខេត្តកំពង់ស្ពឺនេះជារឿងអយុត្តិធម៌។
រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានទៅដល់ជិត៥៤០០០នាក់។ ក្នុងមួយឆ្នាំៗ កម្ពុជាអាចនឹងបញ្ជូនពលករទៅកូរ៉េជាង៤ពាន់នាក់។
តំណាងអ្នកផលិតសម្លៀកបំពាក់នៅកម្ពុជាបានអរគុណមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះសារព្រមានធ្ងន់ៗរបស់លោកថា រោងចក្រកាត់ដេររាប់រយនឹងប្រឈមការក្ស័យធន ប្រសិនបើកម្មករចង់បានប្រាក់បំណាច់អតីតភាពការងារសរុបពីឆ្នាំមុនៗ មុនឆ្នាំ២០១៩។
លោក Trump មានកំណត់នឹងបង្ហាញហេតុផលរបស់លោកដល់ប្រជាជាតិនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិនៅថ្ងៃអង្គារនេះនៅមុនលោកធ្វើដំណើរទៅកាន់ព្រំដែននៅថ្ងៃព្រហស្បតិ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ថៅកែរោងចក្រក៏មិនទាន់ធ្លាប់បើកប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំកាលពីពេលមុនមកដែរ លុះត្រាតែមានការបញ្ឈប់កម្មករពីការងារ។
សមាជិកាព្រឹទ្ធសភាអូស្រ្តាលីម្នាក់កំពុងអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ដើម្បីយកស្រ្តីដ៏ក្មេងនោះទៅកាន់ប្រទេសអូស្រ្តាលី។
ព័ត៌មានផ្សេងទៀត
No media source currently available