ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសាន បន្តរស់នៅទាំងលំបាកក្បែរតំបន់លិចទឹក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំបន់ស្រែគររបស់ជនជាតិដើមភាគតិចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។ ប្រជាពលរដ្ឋរាប់សិបគ្រួសារដែលបដិសេធមិនទទួលសំណងពីរដ្ឋាភិបាលនិងក្រុមហ៊ុនបន្តរស់ទីទួលសុវត្ថិភាព នៅក្បែរតំបន់លិចទឹកនោះ។ ពួកគេកំពុងបារម្ភពីការសិក្សារបស់ក្មេងៗនៅទីនោះ ខណ:ពួកគេបានស្នើសុំឲ្យអាជ្ញាធររៀបចំទីទួលដែលពួកគេកំពុងរស់នៅ ឲ្យមានហេដ្ឋារចនាសម័ន្ធជាភូមិត្រឹមត្រូវ។ ក្នុងចំណោមប្រជាជនរងគ្រោះសរុប៨៤៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទំនប់នេះ ភាគច្រើនពួកគេ បានសម្រេចទទួលសំណងរួចហើយគឺការតាំងទីលំនៅថ្មីនៅកន្លែងដែលរៀបចំដោយក្រុមហ៊ុន ការផ្តល់ជាផ្ទះ ដីភូមិ និងថវិកាមួយចំនួន។ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល លោក វិចទ័រ ហ្សូនា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៤០គ្រួសារបានបដិសេធមិនទទួលយកសំណង តែរដ្ឋាភិបាលនៅតែបន្តអំពាវនាវឲ្យពួកគេទទួលយកសំណងទាំងនោះ។ លោកបន្តថា រដ្ឋាភិបាលក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មីឲ្យបានល្អសម្រាប់ពួកគេ តែក្រសួងទទួលស្គាល់ថា ការចាប់ផ្តើមដំបូង គឺមានការលំបាកបន្តិចហើយ៕ លោកស៊ុនណារិននៃវីអូអេរាយការណ៍ពីខេត្តស្ទឹងត្រែង

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG