ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គ​រដ្ឋទូត​អង្គការ​សហប្រជាជាតិ​នៅ​មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​ពិភពលោក​ថ្កោល​ទោស​រដ្ឋប្រហារ​ដោយ​យោធា


អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាម្នាក់បានរងរបួសត្រង់ក្បាល បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នានៅសួនឧទ្យានមួយ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាម្នាក់បានរងរបួសត្រង់ក្បាល បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នានៅសួនឧទ្យានមួយ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ​អង្គការ​សហប្រជាជាតិលោក Kyaw Moe Tun កាលពីថ្ងៃ​សុក្រ ​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែ​កុម្ភៈ ដោយ​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិកអង្គការ​សហប្រជាជាតិ​ ថ្កោល​ទោស​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ជា​សាធារណៈ។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់សារព័ត៌មាន The Irrawaddy។

លោក Tun បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ត្រៀមទុក​ជាមុនមួយ​ថា៖ «យោធា​មីយ៉ាន់ម៉ា​បាន​ឃុំ​ខ្លូន​ប្រមុខរដ្ឋអ្នកស្រី Aung San Suu Kyi លោក​ប្រធានាធិបតី​U Win Myint និងមេដឹកនាំ​នយោបាយ​និង​សកម្មជន​សង្គម​នានា។​ ចាប់តាំងពី​ពេល​នោះមក មនុស្ស​គ្រប់វ័យ​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​នៅ​ទូទាំង​ប្រទេស ​ហើយ​បាន​បង្ហាញ​ការ​ខកចិត្ត​របស់​ពួកគេ​ ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា»។

នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​គេហទំព័រ​របស់​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Axios ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

លោក Tun ថ្លែងថា៖ «ពលរដ្ឋ​នៅ​មីយ៉ាន់ម៉ា​នៅ​តែ​មាន​អារម្មណ៍​ថា​ អស់សង្ឃឹម។ យើង​នៅ​តែ​ត្រូវការ​ចំណាត់ការ​ធ្ងន់ធ្ងរ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ ពី​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ចប់​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​នេះ​ជាបន្ទាន់»។

រូបឯកសារ៖ លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ​អង្គការ​សហប្រជាជាតិ​ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ​អង្គការ​សហប្រជាជាតិ​ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

លោក Tun បាន​ស្នើ​ឲ្យ​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​ថ្កោលទោស​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ​ស្នើ​កុំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​របប​ដឹកនាំ​ដោយ​យោធា និង​ចាត់​គ្រប់​វិធានការ​ «ធ្ងន់ធ្ងរបំផុតដែល​អាច​ធ្វើ​ទៅ​បាន» ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​របស់ប៉ូលិស​មីយ៉ាន់ម៉ា ​ទៅ​លើក្រុម​បាតុករ​និង​ដើម្បី​បញ្ចប់​រដ្ឋប្រហារ​នេះ​ជា​បន្ទាន់។

កាលពី​ថ្ងៃ​សុក្រ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Christine Schraner Burgener បាន​អំពាវនាវ​ឲ្យ​មាន «សញ្ញា​សមូហភាព​ច្បាស់លាស់​មួយ​ដើម្បី​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ»។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Reuters។

អ្នកស្រី Schraner Burgener បាន​ថ្លែងថា៖ «វា​សំខាន់​ណាស់​ដែល​សហគមន៍​អន្តរជាតិ​មិន​ផ្តល់​ភាព​ស្របច្បាប់​ឬ​ការ​ទទួល​ស្គាល់​ដល់​របប​យោធា​នេះ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បានសន្យា​ថា​ សហគមន៍​អន្តជាតិ​នឹង​អនុម័ត​ការ​ដាក់​សម្ពាធ​ «ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា រដ្ឋប្រហារ​នេះ​ទទួល​បរាជ័យ»។ នេះបើ​យោងតាម​សារព័ត៌មាន​ Reuters៕

XS
SM
MD
LG