ជនជាតិភាគតិច Uyghurs នៅសហរដ្ឋអាមេរិកបន្តបង្ហាញពីការគាបសង្កត់របស់ចិន
ក្រុមសិទ្ធិមនុស្សជនជាតិភាគតិច Uyghur ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលជុំវិញពិភពលោកប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ពួកគេបានចោទប្រកាន់ចិនពីអំពើប្រល័យពូជសាសន៍និងបានចងចាំពីអ្វីដែលបានកើតឡើងកាលពី១៤ឆ្នាំមុនក្នុងទីក្រុង Urumqi ប្រទេសចិន អំឡុងនៃការប្រឈមមុខគ្នាដោយហិង្សារវាងជនជាតិ Uyghurs ជនជាតិចិនហាននិងប៉ូលិស។ ពួកគេនិយាយថា មិនមានអ្វីច្រើនបានកើតឡើងទេ។ លោក Graham Kanwit ជូនសេចក្តីរាយការណ៍។ កញ្ញាទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖