ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
លោក Biden ​ស្ថិត​​​​ក្នុង​ប្រទេស​ជប៉ុន​​​ដើម្បី​ចូលរួម​​កិច្ចចរចា​រវាង​​ក្រុម​ប្រទេស​ G7
ព័ត៌មាន​​ថ្មី

លោក Biden ​ស្ថិត​​​​ក្នុង​ប្រទេស​ជប៉ុន​​​ដើម្បី​ចូលរួម​​កិច្ចចរចា​រវាង​​ក្រុម​ប្រទេស​ G7


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចាប់ដៃគ្នា មុនកិច្ចប្រជុំរបស់បណ្តាប្រទេស G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចាប់ដៃគ្នា មុនកិច្ចប្រជុំរបស់បណ្តាប្រទេស G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden ​បានទៅ​ដល់ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បីចូល​រួមក្នុង​សន្និសីទ​កំពូលពួក​មេដឹកនាំ​ក្រុមប្រទេស​ដែល​មាន​ឧស្សាហកម្ម​រីកចម្រើន​ទាំង​ ៧​ (G7)​ ដែល​គេ​រំពឹង​ថា​ នឹង​ផ្តោត​លើការ​ទប់ទល់នឹង​ការ​អនុវត្ត​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ និង​ការគាំទ្រ​ដល់​អ៊ុយក្រែនក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​លុកលុយដោយ​រុស្ស៊ី។

លោក​ Biden បាន​ទៅ​ជួបទាហាន​អាមេរិក និង​ជប៉ុនជាង​ ៤០០ នាក់នៅ​ឯ​មូលដ្ឋាន​កង​ទាហាន​ម៉ារីន Iwakuni ​ក្នុង​រយៈ​ពេល​ដ៏ខ្លីមួយ ​ក្រោយ​យន្តហោះ​លោក​បានចុះចត។​

បន្ទាប់មក​ លោក​បាន​ជួប​ជាមួយនាយក​រដ្ឋមន្ត្រីជប៉ុន​លោក Fumio Kishida នៅ​ទីក្រុង​ Hiroshima ​ដែល​ជាកន្លែង​ធ្វើការចរចា​នៃ​ប្រទេស​ G7។

លោក Biden ​បាន​និយាយ​ប្រាប់​លោក Kishida ​ថា សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ «ឈរ​ជា​មួយគ្នា​ដើម្បី​គុណតម្លៃ​ដូចគ្នា» ​រួម​មាន​ការ​គាំទ្រអ៊ុយក្រែននិង​ឱ្យ​រុស្ស៊ីទទួលខុស​ត្រូវ​ចំពោះ​សង្គ្រាម​ឈ្លានពាន​របស់​ខ្លួន។ លោក Biden ​ក៏បាន​គូស​បញ្ជាក់ការប្តេជ្ញាដល់​កា​រមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ និង​«ធ្វើឱ្យ​ប្រាកដ​ប្រជាអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាព​សេរី​និង​បើក​ចំហ‍»។

លោក​ Biden បាន​មាន​ប្រសាសន៍​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី​ លទ្ធផល​ផ្តាច់ព្រ័ត្រ​គឺ​ថា​ នៅពេល​ប្រទេសយើង​ឈរ​ជា​មួយ​គ្នា ​យើងខ្លាំង​ជាងមុន ​ហើយ​ខ្ញុំ​មានជំនឿ​ថា​ ពិភពលោក​ទាំង​មូលនឹង​មាន​សុវត្ថិភាព​ជាងមុន​ នៅពេល​ណា​យើង​ឈរ​ជា​មួយ​គ្នា»។

សន្និសីទ​កំពូល​ក្រុម​ប្រទេស​ G7 ​ក៏មាន​ការចូល​រួម​ដែរ​ពី​សំណាក់​មេដឹកនាំ​ប្រទេស​កាណាដា ​បារាំង ​អាល្លឺម៉ង់​ អ៊ីតាលី​ ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប។

លោក Kishida ក៏​បានអញ្ជើញ​ប្រទេស​មិនមែន​ជា​សមាជិកមួយក្រុម​ឱ្យ​ចូល​រួមក្នុងសន្និសីទ​កំពូល​នេះ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ភាគ​ខាង​ត្បូង​សាកល​នៃ​ពិភពលោក Global South។ ប្រទេស​ទាំង​នោះ​មាន​ រួម​ប្រទេស​អូស្ត្រាលី​ ប្រេស៊ីល ​កូម៉ូរ៉ូស ​ប្រជុំ​កោះ Cook ​ឥណ្ឌា​ ឥណ្ឌូណេស៊ី​ កូរ៉េខាង​ត្បូង​ អ៊ុយក្រែន​និង​ប្រទេស​វៀតណាម។

គេ​រំពឹង​ថា​ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​នេះ​នឹង​ពិភាក្សា​គ្នាអំពី​ការ​ប្រើ​ដោយ​ប្រទេស​ចិន​នូវការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​និង​លើ​វិនិយោគ​ទុន​ និង​ការ​ធ្វើ​ពហិការ​និង​ការ​ដាក់​ទណ្ឌកម្ម។ សកម្មភាពដែល​ក្រុម​ប្រទេស​ G7 ​អាចធ្វើ​ មានរួម​ការគ្រប់គ្រង​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​លក់នៅប្រទេសក្រៅនិង​ការរឹតត្បិត​លើ​វិនិយោគទុននៃ​ប្រទេស​ទាំង​នេះ​ក្នុង​ប្រទេស​ចិន៕

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 0:29:59 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
XS
SM
MD
LG