សកម្មជនសន្ដិភាពនៅរុស្ស៊ីត្រៀមខ្លួនរងការគាបសង្កត់កាន់តែខ្លាំងនៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែមីនា
សកម្មជនសន្ដិភាពនៅរុស្ស៊ីនិយាយថា អាជ្ញាធរកំពុងតែបង្កើនការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសរុស្ស៊ី ដែលនឹងមកដល់នៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតែបន្ដ។ ពួកគេបានលើកឡើងអំពីករណីសកម្មជនសន្ដិភាពដែលស្រឡាញ់ភេទដូចគ្នាអ្នកស្រី Aleksandra Skochilenko ដែលប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំចំពោះការបញ្ចេញជំហរប្រឆាំងនឹងសង្គ្រាមរបស់អ្នកស្រី។ លោក Ricardo Marquina រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖