ប្រទេសឥណ្ឌាបានសម្រេចបេសកកម្មអវកាសជាបន្តបន្ទាប់។ ចុងក្រោយនេះ ឥណ្ឌាធ្វើតេស្តបង្ហោះយានអវកាសផ្តាច់ខ្លួនមួយទៅកាន់លំហអវកាល និងនាំយាននោះមកផែនដីវិញ ដើម្បីធ្វើតេស្តប្រព័ន្ធដកគេចខ្លួនរបស់ក្រុមការងារនៅលើយានអវកាស។
លោក Li ជានាយករដ្ឋមន្ត្រីចិននិងជាប្រធានក្រុមប្រឹក្សារដ្ឋចិនចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ដែលជាទសវត្សរ៍ដំបូងនៃការកាន់អំណាចរបស់លោក Xi។ លោកត្រូវបានជំនួសដោយលោក Li Qiang អតីតលេខាបក្សទីក្រុងសៀងហៃនិងជាអ្នកស្មោះត្រង់នឹងលោក Xi កាលពីខែមីនា បន្ទាប់ពីសមាជជាតិរបស់ប្រជាជនចិន។
យន្តហោះចម្បាំងចិនមួយគ្រឿងបានហោះមកជិតយន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលកំពុងហោះលើសមុទ្រចិនខាងត្បូង ក្នុងគម្លាតប្រហែលជាង៣ម៉ែត្របន្តិចប៉ុណ្ណោះ ដែលវិះតែនឹងបង្កឱ្យមានឧប្បត្តិហេតុបុកគ្នាទៅហើយ។
កងយោធាបាននិយាយនៅថ្ងៃសុក្រនេះថាកងកម្លាំងអ៊ីស្រាអែលគាំទ្រដោយកងយន្តហោះប្រតិកម្មប្រយុទ្ធនិងដ្រូនបានវាយឆ្មក់ថ្មើរជើងជាលើកទីពីរនៅជាយក្រុងហ្កាហ្សា នៅពេលខ្លួនប្រុងប្រៀបលុកលុយថ្មើរជើងក្នុងដែនដីគ្រប់គ្រងដោយពួកហាម៉ាស់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ការបិទខ្ទប់តំបន់ Gaza ដោយអ៊ីស្រាអែលអស់រយៈពេលជាច្រើនទសវត្សរ៍ បានបណ្ដាលឲ្យពលរដ្ឋនៅតំបន់នោះ ៨០ ភាគរយក្លាយជាអ្នកពឹងអាស្រ័យទៅលើជំនួយអន្តរជាតិ។
ច្បាប់សាសនាអ៊ិស្លាមនិងជ្វីសកំណត់ថា សាកសពរបស់អ្នកស្លាប់ត្រូវទទួលបានការគោរពឱ្យបានត្រឹមត្រូវ ហើយកំណត់ថា សាកសពត្រូវបញ្ចុះឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ការធ្វើតាមបទបញ្ញតិ្តនេះ ដែលសង្គ្រាមបានសម្លាប់មនុស្សរាប់ពាន់នាក់នោះ គឺជារឿងមួយដ៏ពិបាកក្នុង
មេដឹកនាំសហភាពអឺរ៉ុបកំពុងជជែកដេញដោលគ្នារកវិធីប្រើ ប្រាស់ធនធានរួមរបស់ពួកគេឲ្យល្អបំផុតដើម្បីធានាថាជំនួយបន្ថែមទៀតអាចទៅដល់ដៃជនជាតិប៉ាឡេស្ទីនដែលត្រូវការក្នុងតំបន់ហ្កាហ្សា។
ប្រធានាធិបតីអ៊ុយក្រែននិងតួកគីបានធ្វើការសន្ទនាតាមទូរសព្ទ ហើយប្រធានាធិបតីអ៊ុយក្រែននិយាយថា ភាគីតួកគីបានបញ្ជាក់ពីឆន្ទៈក្នុងការចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានធ្វើដំណើរមកដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ជំនួបជាមួយនឹងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកអំពីបញ្ហាសន្តិសុខទ្វេភាគីនិងថ្នាក់តំបន់
យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានធ្វើកិច្ចប្រតិបត្តិការថ្មើរជើងនៅក្នុងតំបន់ ហ្កាហ្សាជាទីកន្លែងដែលអស់រយៈពេលជិត៣សប្តាហ៍ដែលកងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដែលដៅលើពួកសកម្មប្រយុទ្ធហាម៉ាស់។
សមាជិករដ្ឋសភានៃគណបក្សសាធារណរដ្ឋលោក Mike Johnson បានជាប់ឆ្នោតជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដោយបញ្ចប់រយៈពេល២២ថ្ងៃដែលក្រុមសមាជិករដ្ឋសភាបានប្រឹងប្រែងបំពេញតំណែងជាន់ខ្ពស់មួយក្នុងបណ្តាតំណែងកំពូលក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ប្រទេសជាច្រើនក៏នៅមានការខ្វែងគំនិតគ្នាផងដែរ ជុំវិញថាប្រទេសណាជាអ្នកបង់លុយ។
ព័ត៌មានផ្សេងទៀត
No media source currently available