សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានព្រមានជាថ្មីថា ខ្លួននឹងការពារប្រទេសហ្វីលីពីន ក្នុងករណីដែលមានការវាយប្រហារប្រដាប់អាវុធណាមួយលើប្រទេសនេះ នៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៥១ ដែលខ្លួនមានជាមួយហ្វីលីពីន។
លោកប្រធានាធិបតី Joe Biden ត្រឡប់ពីប្រទេសអ៊ីស្រាអែលមកសហរដ្ឋអាមេរិកវិញ ដោយមិនបានជួបជាមួយមេដឹកនាំប៉ាឡេស្ទីន ឬអារ៉ាប់ ទោះបីជាមានការចរចារការទូតជាច្រើនថ្ងៃដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏ដោយ។
ប្រទេសទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយនៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសនៅតំបន់ជម្លោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ អ៊ីស្រាអែលហាក់ដូចជាជិតធ្វើការលុកលុយតាមផ្លូវគោកចូលក្នុងតំបន់ហ្កាហ្សានៅក្នុងផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការឆ្មក់វាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថាសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់«មិនមែនជាព័ត៌មានល្អទេ»សម្រាប់ផ្សារប្រេងឥន្ធនៈដែលមានផលប៉ះពាល់ស្រេច និងមានការកាត់បន្ថយការផលិតប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសរុស្ស៊ី។
ស្ថានទូតសហរដ្ឋអាមេរិកនៅអ៊ីស្រាអែលបានព្រមានថាជនបរទេសទាំងឡាយណាដែលប៉ុនប៉ងចាកចេញពីតំបន់ហ្កាហ្សានៅពេលច្រកព្រំដែនបើក«គួររំពឹងថាមានភាពចលាចលនិងគ្មានរបៀបរៀបរយនៅផ្នែកទាំងពីរនៃច្រកនេះ»។
កងទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីប្រទេសយេម៉ែនដែលប្រហែលជាកំពុងតម្រង់គោល ដៅលើប្រទេសអ៊ីស្រាអែល។
ការដណ្តើមយកបានមកវិញនូវតំបន់ Nagorno-Karabakh ដោយប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ពីជនជាតិភាគតិចអាមេនី អាចមានន័យថា តួកគីនឹងបើកព្រំដែនឡើងវិញជាមួយអាមេនី ក្រោយបិទជាងជាង ៣០ ឆ្នាំ។ សម្រាប់ VOA លោក Dorian Jones រាយការណ៍ពីទីក្រុង Istanbul ប្រទេសតួកគី។
សារប្រកាសស្តីពីការសម្រេចចិត្តក្នុងការពន្យារពេលវិលចូលស្រុកវិញរបស់លោក Masra ត្រូវបានចែករំលែកលើបណ្តាញសង្គម ដែលរួមមានហ្វេសប៊ុកនិង Whatsapp ក៏ដូចជាត្រូវបានផ្សាយដោយប្រព័ន្ធព័ត៌មានជាច្រើនក្នុងប្រទេសឆាដផងដែរ។
ដោយហៅមេដឹកនាំរុស្ស៊ីថា «ជាមិត្តភ័ក្តចាស់របស់ខ្ញុំ» ប្រធានាធិបតីចិនលោក Xi បាននិយាយថា ជំនឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសចិននិងរុស្ស៊ី មានភាពកាន់តែស៊ីជម្រៅឡើង ដោយភាគីទាំងពីរបានចែករំលែក «ការសម្រសម្រួលយុទ្ធសាស្ត្រដោយប្រសិទ្ធិភាពនិងជិតស្និទ្ធ»។
ពិន្ទុនៃក្រុមសិស្សវិទ្យាល័យក្នុងសហរដ្ឋអាមេរិកក្នុងការធ្វើតេស្ត ACT សម្រាប់ចូលរៀនក្នុងមហាវិទ្យាល័យបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេលជាងបីទសវត្សរ៍ ដែលបង្ហាញឱ្យឃើញថាក្រុមសិស្សទាំងនេះមិនបានប្រុងប្រៀបសម្រាប់ការសិក្សានៅកម្រិតមហាវិទ្យាល័យទេ។
ខណៈដែលប្រទេសឥណ្ឌូណេស៊ីប្រារព្ធពិធីសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយរឿងការចំណាយលើសលប់ និងកម្ចីធនាគារចិនដែលមានអត្រាការប្រាក់ខ្ពស់។
ព័ត៌មានផ្សេងទៀត
No media source currently available