មេដឹកនាំសហភាពអឺរ៉ុបកំពុងជជែកដេញដោលគ្នារកវិធីប្រើ ប្រាស់ធនធានរួមរបស់ពួកគេឲ្យល្អបំផុតដើម្បីធានាថាជំនួយបន្ថែមទៀតអាចទៅដល់ដៃជនជាតិប៉ាឡេស្ទីនដែលត្រូវការក្នុងតំបន់ហ្កាហ្សា។
ក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបក៏ចង់ធ្វើការរួមគ្នាដើម្បីជួយពលរដ្ឋអឺរ៉ុបដែលជាប់នៅទីនោះរួមទាំងពលរដ្ឋខ្លះដែលត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ។ បណ្តាប្រទេសអឺរ៉ុប មានការខ្វែងគំនិតគ្នាយូរមកហើយអំពីវិធីសាស្ត្ររបស់ពួកគេចំពោះប្រទេសអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន។ ការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការខ្វែងគំនិតគ្នាទាំងនោះដែរ។
ពេលមនុស្សរាប់រយនាក់បានស្លាប់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រេសិតពិសេសសហភាពអឺរ៉ុប បានពិចារណាថាតើត្រូវអំពាវនាវឲ្យមាន«ការផ្អាកជំនួយមនុស្សធម៌»ឬក៏«ផ្អាក»ការវាយប្រយុទ្ធគ្នា ដើម្បីឲ្យជំនួយអាចចូលទៅដល់ទៅនោះបាន។ ជំនួយគឺជាចំណុចខ្លាំងរបស់សហភាពអឺរ៉ុប ព្រោះអឺរ៉ុបជាអ្នកផ្តល់ជំនួយធំជាងគេដល់ជនជាតិប៉ាឡេស្ទីន។
ប្រេសិតពិសេសសហភាពអឺរ៉ុប ក៏បានពិចារណាប៉ុន្មានថ្ងៃមកនេះថាតើត្រូវអំពាវ នាវឲ្យមាន«ការផ្អាកជំនួយមនុស្សធម៌មួយឬច្រើន» ឬក៏«បើកច្រក»ក្នុងពេលប្រយុទ្ធគ្នា ដើម្បីអនុញ្ញាតឲ្យជំនួយអាចចូលបាន។ ប្រទេសគាំទ្រអ៊ីស្រាអែលខ្លាំងជាងគេ បានជំទាស់ការប្រើភាសាណាមួយដែលអាចត្រូវបានមើលឃើញថារិត ត្បឹតសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។
ទន្ទឹមពេលគ្នានេះ ចំនួនមនុស្សស្លាប់នៅហ្កាហ្សា បានកើនលើស៧០០០នាក់ហើយ។ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន។ ចំនួនអ្នកអ្នកស្លាប់នេះ ហួសពីការស្មានក្នុងជម្លោះដែលអូសបន្លាយពេលរាប់ទសវត្សរ៍រវាងអ៊ីស្រាអែលនិងប៉ាឡេ ស្ទីន៕
ប្រែសម្រួលដោយ សាយ មុន្នី