សារប្រកាសស្តីពីការសម្រេចចិត្តក្នុងការពន្យារពេលវិលចូលស្រុកវិញរបស់លោក Masra ត្រូវបានចែករំលែកលើបណ្តាញសង្គម ដែលរួមមានហ្វេសប៊ុកនិង Whatsapp ក៏ដូចជាត្រូវបានផ្សាយដោយប្រព័ន្ធព័ត៌មានជាច្រើនក្នុងប្រទេសឆាដផងដែរ។
ដោយហៅមេដឹកនាំរុស្ស៊ីថា «ជាមិត្តភ័ក្តចាស់របស់ខ្ញុំ» ប្រធានាធិបតីចិនលោក Xi បាននិយាយថា ជំនឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសចិននិងរុស្ស៊ី មានភាពកាន់តែស៊ីជម្រៅឡើង ដោយភាគីទាំងពីរបានចែករំលែក «ការសម្រសម្រួលយុទ្ធសាស្ត្រដោយប្រសិទ្ធិភាពនិងជិតស្និទ្ធ»។
ពិន្ទុនៃក្រុមសិស្សវិទ្យាល័យក្នុងសហរដ្ឋអាមេរិកក្នុងការធ្វើតេស្ត ACT សម្រាប់ចូលរៀនក្នុងមហាវិទ្យាល័យបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេលជាងបីទសវត្សរ៍ ដែលបង្ហាញឱ្យឃើញថាក្រុមសិស្សទាំងនេះមិនបានប្រុងប្រៀបសម្រាប់ការសិក្សានៅកម្រិតមហាវិទ្យាល័យទេ។
ខណៈដែលប្រទេសឥណ្ឌូណេស៊ីប្រារព្ធពិធីសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយរឿងការចំណាយលើសលប់ និងកម្ចីធនាគារចិនដែលមានអត្រាការប្រាក់ខ្ពស់។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៃប្រទេសចិននៅថ្ងៃអង្គារនេះដើម្បីជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ក្នុងដំណើរទស្សនកិច្ចដែលគេតាមដានមើលយ៉ាងទូលំទូលាយមួយដែលមានបំណងបង្ហាញទំនុកចិត្តនិងភាពជាដៃគូ «គ្មានដែនកំណត់»
អស់ពេលជាច្រើនថ្ងៃហើយដែលជម្លោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់បានបង្កើនកំហឹងរោលរាល ក្រោយពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើការវាយប្រហារដ៏មហន្តរាយមួយទៅលើដែនដីអ៊ីស្រាអ៊ែលមក។
ប្រទេសចិននៅថ្ងៃចន្ទនេះ បានចាប់ផ្តើមស្វាគមន៍តំណាងមកពីប្រទេសចំនួន១៣០ នៅជុំវិញពិភពលោកនៅក្នុងសន្និសីទកំពូលមួយ ដែលនឹងមានភាពស្រអាប់ខ្លាំងដោយសារតែបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ក្នុងពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងដែលកំពុងមានភាពគឃ្លើនកាន់តែខ្លាំងឡើង ត្រូវបានស្នើសុំឱ្យជួយបន្ធូរបន្ថយអំពើហិង្សាកាន់តែខ្លាំងឡើងថែមទៀត។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានប្រាប់បណ្ដាញព័ត៌មាន Australian Broadcasting Corp កាលពីថ្ងៃទី ១០ ខែតុលាថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់លើអ៊ីស្រាអែលគឺជាអំពើ «គួរឱ្យស្អប់ខ្ពើម» ។
សេចក្តីរាយការណ៍ពីការធ្វើមាតុភូមិនិវត្តន៍នៃជនជាតិកូរ៉េខាងជើងក្នុងទ្រង់ទ្រាយធំនេះ គឺជាលើកទី ១ ហើយរបស់ចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងច្រកព្រំដែនរបស់ខ្លួនដោយសារជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ប៉ុន្តែនៅពេលដែលថវិកាប្រើប្រាស់សម្រាប់កិច្ចព្រមព្រៀងនេះផុតសុពលភាពកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ ប្រទេស Palau និងប្រទេសកោះ Marshall Islands មិនបានទទួលជំនួយសេដ្ឋកិច្ចថ្មីៗទៀតឡើយ នៅក្រោមច្បាប់ថវិកាបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក។
លោក Nicholas Burns បានធ្វើអត្ថាធិប្បាយដូច្នេះតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi មកដល់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលអាមេរិកស្តីពីពាណិជ្ជកម្មទ្វេភាគី បញ្ហាថ្នាំញៀន fentanyl និងប្រធានបទផ្សេងទៀត។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «យើងគាំទ្រអ៊ីស្រាអែល» បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ១៤ នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available