ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​​​​វាយ​ប្រហារ​​ជាយក្រុងហ្កាហ្សា ​នៅ​​​ក្នុង​ការឆ្មក់វាយប្រហារ​​ថ្មើ​រជើង​​ទី​ពីរ​​ក្នុង​​ពេល​ច្រើន​ថ្ងៃ


ប្រជាជនប៉ាឡេស្ទីន​ពិនិត្យ​កម្ទេច​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ទីប្រជុំជន Khan Younis ភាគ​ខាង​ត្បូង​តំបន់ហ្កាហ្សា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។
ប្រជាជនប៉ាឡេស្ទីន​ពិនិត្យ​កម្ទេច​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ទីប្រជុំជន Khan Younis ភាគ​ខាង​ត្បូង​តំបន់ហ្កាហ្សា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

កងយោធា​បាន​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​កងកម្លាំង​អ៊ីស្រាអែល​គាំទ្រដោយ​កងយន្តហោះ​ប្រតិកម្ម​ប្រយុទ្ធនិងដ្រូន​បានវាយឆ្មក់​ថ្មើរជើង​ជាលើក​ទីពីរនៅ​ជាយក្រុង​ហ្កាហ្សា​ នៅ​ពេលខ្លួនប្រុងប្រៀបលុកលុយ​ថ្មើរជើងក្នុងដែនដីគ្រប់គ្រង​ដោយពួកហាម៉ាស់។​

ចំនួន​ជនជាតិ​ប៉ាឡេស្ទីន​ដែល​ស្លាប់បានកើនឡើង​លើស​៧ពាន់នាក់នៅពេលអ៊ីស្រាអែលវាយប្រហារ​តាមអាកាសជាការឆ្លើយ​តប​នឹង​ការជ្រៀតចូលរបស់​ពួក​ហាម៉ាស់ក្នុង​ប៉ែកខាងត្បូងនៃ​ប្រទេស​អ៊ីស្រាអែលកាលពី​ថ្ងៃទី៧​ ខែតុលា​ហើយ​បានសម្លាប់ជនជាតិ​អ៊ីស្រាអែល​ច្រើន​នាក់។ កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ក្រសួង​សុខាភិបាលនៅ​ហ្កាហ្សា​ដែល​តាមដានចំនួន​មនុស្ស​ស្លាប់​ បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​និង​លេខ​អត្តសញ្ញាណ​អ្នកស្លាប់។ ជនជាតិ​ប៉ាឡេស្ទីន​ដែល​បានបាត់​បង់ជីវិត​មាន​រួម​អនីតិជន​២.៩០០​នាក់​និង​ស្ត្រីជាង១.៥០០​នាក់។

ចំនួន​មនុស្ស​ស្លាប់​សរុបមាន​ច្រើន​ជាងចំនួនមនុស្ស​ស្លាប់រួមគ្នា​ក្នុង​សង្គ្រាម​បួន​លើកមុន​រវាង​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស់​ដែលមាន​ប្រមាណ​៤.០០០​នាក់៕

XS
SM
MD
LG