អ៊ុយក្រែននិងតួកគីគ្រោងពិភាក្សាពីផែនការសន្តិភាពដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន
- VOA Khmer
ប្រធានាធិបតីអ៊ុយក្រែននិយាយថា តួកគីគ្រោងចូលរួមក្នុងដំណើរការចរចាសន្តិភាពនាសប្តាហ៍នេះ ដែលមានគោលដៅបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈមានការវាយប្រហារដោយគ្រាប់មីស៊ីលលើប៉ុស្តិ៍ប្រៃសណីយ៍មួយនៅអ៊ុយក្រែន ដោយបានសម្លាប់មនុស្សមួយចំនួន និងបានធ្វើឱ្យរបួសមួយចំនួនទៀត។ ការវាយប្រហារនេះត្រូវបានធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីប្រតិភូជាន់ខ្ពស់រុស្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង។ លោកArash Arabasadi នៃវីអូអេ រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖