ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងតម្រូវឱ្យមានការធ្វើតេស្តកូវីដអវិជ្ជមានជាមុនសិន ចំពោះអ្នកធ្វើដំណើរទាំងអស់មកពីប្រទេសចិនដីគោក។
វិធានការនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន ឥណ្ឌា និងម៉ាឡេស៊ីបានប្រកាសអំពីការបង្កើនវិធានការលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយលើកឡើងអំពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
ចិនបាននិយាយថា ចាប់ពីថ្ងៃទី៨ ខែមករាខាងមុខនេះ អ្នកធ្វើដំណើរមកពីក្រៅប្រទេសនឹងលែងតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ នៅក្នុងការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹង ដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងបណ្តាលឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស។
លោក Tedros បានបង្ហាញក្ដីបារម្ភទាក់ទិននឹងស្ថានការណ៍វិវត្តន៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកបានទទួលរបាយការណ៍កើនឡើងអំពីអាការៈធ្ងន់ធ្ងរនៃជំងឺនេះដែលរាលដាលនៅទូទាំងប្រទេសចិន។
មនុស្សម្នាក់ដែលធ្វើការនៅឈាបនដ្ឋានមួយកន្លែងក្នុងទីក្រុងប៉េកាំងដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA ផ្នែកភាសាចិនកុកងឺកាលពីថ្ងៃទី ២១ ខែធ្នូថា បញ្ជីឈ្មោះសាកសពដែលរង់ចាំបូជាគឺមានរហូតដល់ខែមករាឯណោះ។
ទិន្នន័យពីអង្គការសុខភាពពិភពលោកបង្ហាញថា មានការឆ្លងជំងឺនេះកើនឡើងនៅប្រទេសជប៉ុន កូរ៉េ អាមេរិក បារាំងនិងប្រទេសប្រេស៊ីលកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។
COVAX គ្រោងនឹងបញ្ចប់កម្មវិធីនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣៧ ប៉ុន្ដែនៅតែបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងមូលនិធិសម្រាប់ប្រទេសក្រីក្របំផុតក្នុងពិភពលោកចំនួន ៥៤ ដែលនៅតែចង់បានវ៉ាក់សាំងបង្ការជំងឺកូវីដនិងវ៉ាក់សាំងផ្សេងទៀតរហូតដល់ឆ្នាំ២០២៥។
ក្រុមអ្នកជំនាញសុខភាពជាច្រើនប៉ាន់ប្រមាណថា ពលរដ្ឋចិនប្រមាណជា៦០ភាគរយ ឬស្មើនឹង១០ភាគរយនៃចំនួនប្រជាជននៅទូទាំងពិភពលោក អាចឆ្លងជំងឺកូវីដ១៩ក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយប្រជាជនចិនប្រមាណ២លាននាក់អាចស្លាប់ដោយសារជំងឺនេះ។
លោក កេង វឿន មានការព្រួយបារម្ភខ្លាំងលើការចំណាយនានា ជាពិសេសថ្លៃសម្រាកព្យាបាល ដោយលោកថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ តាំងពីមកដល់ប្រទេសថៃនេះ គឺលោកបានចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារអាមេរិករួចមកហើយ។
សេតវិមានបានចេញផ្សាយនូវអ្វីដែលខ្លួនហៅថា ជាផែនការសម្រាប់ត្រៀមខ្លួនទប់ទល់នឹងជំងឺកូវីដ១៩ ក្នុងរដូវរងានេះ ដោយផ្តល់ឧបករណ៍ធ្វើតេស្តតាមផ្ទះដោយមិនគិតថ្លៃនិងការត្រៀមចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសអាមេរិក។
ពលរដ្ឋចិនជាច្រើនបានអបអរសាទរការផ្លាស់ប្តូរនេះ ដែលអាចជួយដល់ប្រទេសចិនឱ្យងើបឡើងវិញជាបណ្តើរៗនៅក្នុងពិភពលោក បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្ទុះវីរុសនៃជំងឺកូវីដ១៩ នៅទីក្រុង Wuhan ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available