នៅឯកិច្ចប្រជុំរបស់បណ្ដាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៥ ខែមករាកន្លងទៅនេះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានជូនព័ត៌មានទាំងល្អ និងមិនល្អអំពីជំងឺកូវីដ១៩។
នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចាប់ផ្ដើមសងសឹកប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលប្រទេសទាំងពីរនេះបានដាក់កំហិតរឿងជំងឺកូវីដ១៩ លើអ្នកដំណើរមកពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមមន្ត្រីរបស់អង្គការសុខភាពពិភពលោក បានរិះគន់ការឱ្យនិយមន័យដ៏ចង្អៀតចង្អល់របស់ចិនទៅលើករណីស្លាប់ដោយសារជំងឺកូវីដ១៩ និងបានព្រមានថា ស្ថិតិផ្លូវការអំពីករណីជំងឺកូវីដ១៩ មិនឆ្លុះបញ្ចាំងពីការផ្ទុះឡើងជាក់ស្ដែងនោះទេ។
ប្រទេសថៃនឹងតម្រូវឱ្យអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញភស្តុតាងថា ខ្លួនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញរួចហើយមុនពេលចូលមកដល់ប្រទេសថៃនោះ។
ក្រុមអាជ្ញាធរសុខាភិបាលអូស្ត្រាលីនិយាយកាលពីថ្ងៃអាទិត្យថាចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះតទៅ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិនដីគោក ទីក្រុងហុងកុង និងម៉ាកាវ នឹងត្រូវបង្ហាញលិខិតធ្វើតេស្តថាគ្មានជំងឺកូវីដ១៩ដែលធ្វើឡើង២ថ្ងៃមុនការចេញដំណើររបស់ពួកគេ។
សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតបានប្រកាសថា ពួកគេនឹងតម្រូវឱ្យមានការធ្វើតេស្តកូវីដអវិជ្ជមានជាមុនសិន ចំពោះអ្នកធ្វើដំណើរទាំងអស់មកពីប្រទេសចិនដីគោក។
វិធានការនេះធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុន ឥណ្ឌា និងម៉ាឡេស៊ីបានប្រកាសអំពីការបង្កើនវិធានការលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយលើកឡើងអំពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
ចិនបាននិយាយថា ចាប់ពីថ្ងៃទី៨ ខែមករាខាងមុខនេះ អ្នកធ្វើដំណើរមកពីក្រៅប្រទេសនឹងលែងតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ នៅក្នុងការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹង ដែលបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងបណ្តាលឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស។
លោក Tedros បានបង្ហាញក្ដីបារម្ភទាក់ទិននឹងស្ថានការណ៍វិវត្តន៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកបានទទួលរបាយការណ៍កើនឡើងអំពីអាការៈធ្ងន់ធ្ងរនៃជំងឺនេះដែលរាលដាលនៅទូទាំងប្រទេសចិន។
មនុស្សម្នាក់ដែលធ្វើការនៅឈាបនដ្ឋានមួយកន្លែងក្នុងទីក្រុងប៉េកាំងដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ VOA ផ្នែកភាសាចិនកុកងឺកាលពីថ្ងៃទី ២១ ខែធ្នូថា បញ្ជីឈ្មោះសាកសពដែលរង់ចាំបូជាគឺមានរហូតដល់ខែមករាឯណោះ។
ទិន្នន័យពីអង្គការសុខភាពពិភពលោកបង្ហាញថា មានការឆ្លងជំងឺនេះកើនឡើងនៅប្រទេសជប៉ុន កូរ៉េ អាមេរិក បារាំងនិងប្រទេសប្រេស៊ីលកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។
COVAX គ្រោងនឹងបញ្ចប់កម្មវិធីនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣៧ ប៉ុន្ដែនៅតែបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងមូលនិធិសម្រាប់ប្រទេសក្រីក្របំផុតក្នុងពិភពលោកចំនួន ៥៤ ដែលនៅតែចង់បានវ៉ាក់សាំងបង្ការជំងឺកូវីដនិងវ៉ាក់សាំងផ្សេងទៀតរហូតដល់ឆ្នាំ២០២៥។
ព័ត៌មានផ្សេងទៀត
No media source currently available