ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​១,៥​​លាន​នាក់​​បន្ថែម​ទៀត​ដាក់​ពាក្យ​​សុំ​ជំនួយ​អត់​ការងារ​ទោះ​បី​អាជីវកម្ម​បើក​ទ្វារ​វិញ


មនុស្ស​ម្នា​ឈរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ Kentucky Career មុននឹង​ការ​ប្រកាស​រក​បុគ្គលិក​ក្នុងទីក្រុង Frankfort រដ្ឋ Kentucky កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០២០។
មនុស្ស​ម្នា​ឈរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ Kentucky Career មុននឹង​ការ​ប្រកាស​រក​បុគ្គលិក​ក្នុងទីក្រុង Frankfort រដ្ឋ Kentucky កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០២០។

ខណៈ​ដែល​អាជីកម្ម​រាប់​ពាន់​នៅ​សហរដ្ឋ​អាមេរិក​បាន​បើក​ទ្វារ​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បិទ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​អាជីវកម្ម​ផ្សេង​ទៀត​ដែល​បន្ត​បញ្ឈប់​បុគ្គលិក​ពី​ការងារ។

ក្រសួង​ការងារ​សហរដ្ឋអាមេរិក​រាយការណ៍ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មាន​ពលរដ្ឋ​អាមេរិក ១,៥​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ដែល​ជាចំនួនប្រចាំ​សប្តាហ៍​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង ៣​ខែ មក​នេះ។ ប៉ុន្តែ ​ចំនួន​នេះ​នៅ​តែ​ជា​ចំនួន​ដ៏​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​របស់​ពិភពលោក​នេះ។​

ចំនួន​អ្នកបាត់បង់​ការងារ​ថ្មីនេះ​ធ្វើ​ឲ្យ​ចំនួនសរុប​តាំង​ពី​មាន​វិបត្តិកូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក​នៅពាក់​កណ្តាល​ខែ​មីនា​មក​ បាន​កើន​ដល់ចំនួន​សរុប ​៤៥,៥ លាន​នាក់ ឬ​ស្មើ​នឹង​ជាង ១ភាគ​៤​ នៃពលរដ្ឋ​អាមេរិក​ពេញ​វ័យធ្វើ​ការសរុប ​១៦៤.៦ ​លាន​នាក់។ ប៉ុន្តែ​ចំនួន​អ្នក​ទទួល​ជំនួយ​រដ្ឋ​ជាក់​ស្តែង​នៅ​ពេល​នេះ​បាន​ធ្លាក់​ចុះ​ដល់ ​២០,៥ លាន​នាក់​វិញ ដោយ​មនុស្ស​រាប់​លាន​នាក់​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។

មន្ត្រី​អាមេរិក​បាន​ទស្សន៍ទាយ​ថា ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​ពី​វិបត្តិ​កូវីដ១៩ ​នឹង​ត្រូវ​ការ​ពេល​យូរ គឺ​រហូត​ដល់​ឆ្នាំ​២០២១ ដោយ​អត្រា​អត់​ការងារ​ប្រចាំ​ខែ​ឧសភា​កន្លង​ទៅ​ មាន​យ៉ាង​តិច​១៣,៣%។

ទាំង​អ្នក​តាក់តែង​ច្បាប់​អាមេរិក​ និង​មន្ត្រី​សេតវិមាន​កំពុង​ពិចារណា​ថា តើ​រដ្ឋាភិបាល​គួរ​ផ្តល់​ជំនួយ​ថែម​ទៀត​ដល់ពលរដ្ឋ​ពេញ​វ័យ​ធ្វើ​ការ ​និង​ក្រុមគ្រួសារ​របស់​ពួក​គេ​ដែរ​ឬ​ទេ​ ដើម្បី​ពន្លឿន​ដំណើរការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច៕

XS
SM
MD
LG