ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton នៅថ្ងៃអង្គារនេះបានហៅការរក្សាភាពស្ងាត់ស្ងៀមរបស់អ៊ីរ៉ង់ចំពោះសំណើចរចាជាមួយសហរដ្ឋអាមេរិកថាជាការធ្វើពុតមិនដឹងមិនឮ។
នៅថ្ងៃអង្គារនេះ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានជំទាស់ទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថាជាទង្វើបិទបញ្ចប់ដំណោះស្រាយបែបការទូតសម្រាប់ការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ និងបានហៅការស្នើសុំចរចារបស់សហរដ្ឋអាមេរិកថាជារឿងបោកប្រាស់។
ក្រោយមានគ្រោះថ្នាក់ កម្មករដែលធ្លាប់ធ្វើការនៅទីនោះ បានអះអាងថាសំណង់នេះ បានបន្តសង់ថែមពីរជាន់ទៀត។ ពួកគេថាកន្លងទៅ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យការដ្ឋានសំណង់ផងដែរ។
លោកហ៊ុន សែនការពារថាគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលដែលមិនថាជនជាតិណាជាអ្នកបង្កទេប៉ុន្តែកត្តាសំខាន់ត្រូវគិតពីប្រយោជន៍ជាតិនិងពលរដ្ឋ។ លោកអះអាងថាពលរដ្ឋខេត្តព្រះសីហនុកំពុងតែទទួលបានផលពីការវិនិយោគទុនរបស់ចិន។
ក្រោយពីមន្រ្តីជាន់ខ្ពស់របស់ស្ថានទូតស.រ.អាប្រចាំនៅកម្ពុជាបានប្រាប់ទៅសារព័ត៌មាន Reuters ថា ចិន បាននាំចូលទំនិញទៅកាន់ស.រ.អាតាមរយៈកម្ពុជាដើម្បីគេចពន្ធ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធការលើកឡើងនេះដោយថា ការអះអាងនេះមិនមានការមូលដ្ឋានច្បាស់លាស់។
ការខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំដើម្បីតទល់ការធ្វើពាណិជ្ជកម្មរបស់ចិន បានទទួលការគាំទ្រពីសភាទាំង ២មិនដូចកិច្ចផ្តួចផ្តើមសំខាន់ៗផ្សេងទៀតដែលរដ្ឋបាលលោក ព្យាយាមដោះស្រាយ។
ក្រុមតំណាងអាជីវករផ្សារ«ដើមគ»ជាច្រើនបានរៀបចំលិខិតរួមគ្នាមួយទៅកាន់ លោក ឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីជួបបំភ្លឺអំពីការរើផ្សារ បន្លែទៅខាងក្រៅរាជធានីភ្នំពេញ។
លោកប្រធានាធិបតីស.រ.អ. ដូណាល់ត្រាំ បានប្រគល់គ្រឿងឥស្សរិយយសស៊ីវិលខ្ពស់បំផុតឱ្យអ្នកសេដ្ឋសាស្ត្រម្នាក់នៅសម័យលោក Reagan កាន់ តំណែងប្រធានាធិបតីស.រ.អា.ដែលបានជួយធ្វើឱ្យគេនិយមជាទូទៅថាការកាត់បន្ថយពន្ធដារនាំឱ្យសេដ្ឋកិច្ចលូតលាស់លឿនជាងមុន។
មនុស្សយ៉ាងតិចមនុស្ស១៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀត រងរបួសនៅក្នុងហេតុការណ៍បាក់អគារកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុ កាលពីម៉ោង៤ភ្លឺថ្ងៃសៅរ៍នេះ។ នេះបើយោងតាមអាជ្ញាធរខេត្តព្រះសីហនុ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារតាម Twitter ថា៖ «លោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង»។
ប្រទេសវៀតណាមបានយកពន្ធគយលើទំនិញនាំចូលមួយចំនួនរបស់ចិនដែលទំនិញទាំងនោះត្រូវគេជឿថាមានតម្លៃទាបជាងតម្លៃទីផ្សារ។ ទំនិញរបស់ចិនទាំងនេះមានគោលបំណងគេចពីការយកពន្ធគយរបស់សហរដ្ឋអាមេរិក ទាក់ទិននឹងជម្លោះពាណិជ្ជកម្មនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ។
ព័ត៌មានផ្សេងទៀត
No media source currently available