ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទម្សិលមិញ បានប្រឈមនឹងការចោទសួររបស់អ្នកកាសែតអំពីកិច្ចព្រមព្រៀងគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍កាលពីពេលថ្មីៗនេះរបស់លោកជាមួយនឹងប្រទេសម៉ិកស៊ិក។
រដ្ឋាភិបាលវៀតណាមបានសន្យាបង្ក្រាបលើក្រុមហ៊ុនផលិតកម្មណាដែលបានដាក់ស្លាក «ផលិតក្នុងប្រទេសវៀតណាម» ដោយខុសច្បាប់ លើទំនិញដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចពីទណ្ឌកម្មពន្ធគយរបស់សហរដ្ឋអាមេរិកដែលដាក់លើទំនិញចិន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី Donald Trump នឹង «ពេញចិត្តជាទីបំផុត» នៅក្នុងការយកពន្ធគយលើទំនិញបន្ថែមទៀតដែលនាំចូលពីប្រទេសចិន។
កប៉ាល់មួយគ្រឿងដែលមានផ្ទុករ៉ែធ្បូងថ្មរបស់កូរ៉េខាងជើង មានតម្លៃ៣លានដុល្លារ កំពុងធ្វើដំណើរនៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រវៀតណាម ដើម្បីស្វែងរកកន្លែងចូលចត។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់ដែលកំពុងជួបប្រជុំគ្នាក្នុងទីក្រុងហ្វូហ្គូអូកា (Fukuoka) ប្រទេសជប៉ុនបានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍នេះថាមាន តម្រូវការជាបន្ទាន់ដើម្បីធានា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនិយាយថា លោក នឹងសម្រេចថាតើនឹងយកពន្ធគយថ្មីលើប្រទេសចិនបន្ទាប់ពីជំនួបកំពូលG-20 ដែលជាជំនួបរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងគេនៅក្នុងប្រទេសជប៉ុននៅចុងខែនេះ។
The U.S. Senate is considering a bill that would sanction companies or people who help Beijing expand its reach in the disputed South China Sea.
លោកស្រី Christine Lagarde នាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីយកពន្ធគយពាណិជ្ជកម្មទាំងអស់រវាងប្រទេសទាំង២ នឹងធ្វើឲ្យផលិតផលសរុបក្នុងស្រុក (GDP) រួញតូច០,០០៥។
ចិនជាអ្នកផ្គត់ផ្គង់រ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក ដែលសំខាន់សម្រាប់ផលិតផលបច្ចេកវិទ្យាចាប់តាំងពីទូរសព្ទស្មាតហ្វូនដល់កុំព្យូទ័រ និងអាគុយប្រើក្នុងរថយន្តប្រើអគ្គិសនី។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាមានការបារម្ភថា ប្រទេសចិនអាចនឹងមិនជួយស្រោចស្រង់កម្ពុជានោះទេ បើកម្ពុជាជួបវិបត្តិដោយសារសហគមន៍អឺរ៉ុបឈប់ផ្តល់ការគាំទ្រខាងពាណិជ្ជកម្មនោះ។ ក្រុមអ្នកវិភាគក៏មានការខ្វែងគំនិតគ្នាអំពីទំនាក់ទំនងកម្ពុជា-ចិនដែរ។
នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាពីបំណងនៅក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅពេលដែលពួកគេបានចាប់ផ្ដើមជួបប្រជុំគ្នាជាច្រើននៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ព័ត៌មានផ្សេងទៀត
No media source currently available