ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារតាម Twitter ថា៖ «លោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង»។
ប្រទេសវៀតណាមបានយកពន្ធគយលើទំនិញនាំចូលមួយចំនួនរបស់ចិនដែលទំនិញទាំងនោះត្រូវគេជឿថាមានតម្លៃទាបជាងតម្លៃទីផ្សារ។ ទំនិញរបស់ចិនទាំងនេះមានគោលបំណងគេចពីការយកពន្ធគយរបស់សហរដ្ឋអាមេរិក ទាក់ទិននឹងជម្លោះពាណិជ្ជកម្មនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ។
ការជជែកដេញដោលគ្នាខ្លាំងមួយបានធ្វើកាលពីសប្តាហ៍ទីពីរនៃខែមិថុនានៅក្នុងសន្និសីទអន្តរជាតិខាងការងារអំពីវិធីដោះស្រាយបញ្ហាផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងពិភពពលកម្ម។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបន្ទោសរដ្ឋាភិបាលក្រុង តេហេរ៉ង់ ចំពោះការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ទៅលើនាវាដឹកប្រេងពីរគ្រឿងដែលបានខូចខ្ទេចខ្ទីនៅក្នុងដែនសមុទ្រយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។
ភាពទន់ភ្លន់ និងភាពសប្បុរសមិនមែនជាអ្វីដែលគេមើលឃើញជាក់ស្តែង ដើម្បីឈានមុខគេនៅក្នុងអាជីពការងារទេ។ ប៉ុន្តែវាជាជំនាញដែលគេមិនបានគិតដល់នៅក្នុងប្រវត្តិសាស្រ្ត ដោយសារតែវប្បធម៌ធ្វើការនៅតាមការិយាល័យភាគច្រើនត្រូវបានបង្កើតឡើងតាំងពីរាប់ទសវត្សរ៍មុនមកម៉្លេះ។
បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កាលពីថ្ងៃពុធ មេដឹកនាំទាំងពីរ បានធ្វើសន្និសីទរួមគ្នា ដែលលោក អាបេ បានជំរុញឲ្យមេដឹកនាំពិភពលោកមានការអត់ធ្មត់កាន់តែខ្លាំងឡើង បើពុំដូច្នេះទេនឹងប្រឈមជម្លោះដោយចៃដន្យមួយទៀត។
ប្រទេសទាំងពីរបានយកពន្ធគយរវាងគ្នានិងគ្នាយ៉ាងខ្លាំង ក្នុងទឹកប្រាក់ជាង ៣៦០ពាន់លានដុល្លារសម្រាប់ពាណិជ្ជកម្មទ្វេភាគី ដែលបានធ្វើឲ្យរង្គើទីផ្សារហិរញ្ញវត្ថុនិងទំនុកចិត្តរបស់ពាណិជ្ជករ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទម្សិលមិញ បានប្រឈមនឹងការចោទសួររបស់អ្នកកាសែតអំពីកិច្ចព្រមព្រៀងគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍កាលពីពេលថ្មីៗនេះរបស់លោកជាមួយនឹងប្រទេសម៉ិកស៊ិក។
រដ្ឋាភិបាលវៀតណាមបានសន្យាបង្ក្រាបលើក្រុមហ៊ុនផលិតកម្មណាដែលបានដាក់ស្លាក «ផលិតក្នុងប្រទេសវៀតណាម» ដោយខុសច្បាប់ លើទំនិញដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចពីទណ្ឌកម្មពន្ធគយរបស់សហរដ្ឋអាមេរិកដែលដាក់លើទំនិញចិន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី Donald Trump នឹង «ពេញចិត្តជាទីបំផុត» នៅក្នុងការយកពន្ធគយលើទំនិញបន្ថែមទៀតដែលនាំចូលពីប្រទេសចិន។
កប៉ាល់មួយគ្រឿងដែលមានផ្ទុករ៉ែធ្បូងថ្មរបស់កូរ៉េខាងជើង មានតម្លៃ៣លានដុល្លារ កំពុងធ្វើដំណើរនៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រវៀតណាម ដើម្បីស្វែងរកកន្លែងចូលចត។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់ដែលកំពុងជួបប្រជុំគ្នាក្នុងទីក្រុងហ្វូហ្គូអូកា (Fukuoka) ប្រទេសជប៉ុនបានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍នេះថាមាន តម្រូវការជាបន្ទាន់ដើម្បីធានា
ព័ត៌មានផ្សេងទៀត
No media source currently available