ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងវិទ្យាសាស្ត្រអូស្ត្រាលី បានរួមគ្នាបង្កើតរបាយការណ៍មួយស្ដីអំពីសេដ្ឋកិច្ចឌីជីថលកាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅនេះ ដោយបង្ហាញពីសេនារីយ៉ូ ៤ ដែលអាចទៅរួច។
ប្រភពដែលស្និទ្ធនឹងក្រុមហ៊ុន Baowu Group ផលិតដែកថែបកំពូលរបស់ចិនបានឲ្យដឹងថា ក្រុមហ៊ុន កំពុងសិក្សាផែនការផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនចេញពីតំបន់ Xinjiang ទៅប្រទេសកម្ពុជា ដែលជាគំរូនៃការផ្លាស់ប្តូរទីតាំងឧស្សាហកម្មធុនធ្ងន់របស់ប្រទេសចិនទៅក្រៅប្រទេស។
ខណៈការសាងសង់រោងច្រកផលិតសម្លៀកបំពាក់ដ៏ធំមួយដោយក្រុមហ៊ុននាំចេញនាំមុខគេមួយនៅប្រទេសឥណ្ឌាកំពុងឈានដល់ដំណាក់កាលចុងក្រោយ ក្រុមហ៊ុននេះមានសុទិដ្ឋិនិយមអំពីប្រតិបត្តិការរបស់រោងច្រកនេះ។
ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិនបន្តភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលបានពង្រីកខ្លួនពីជម្លោះលើកម្មសិទ្ធិបញ្ញា និងការប្រជែងទីផ្សារ ទៅដល់បញ្ហាសន្តិសុខជាតិសំខាន់ៗ អាជីវកម្មនានាទូទាំងពិភពលោក កំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។
លោក Ren Zhengfei និយាយថា បទបញ្ជារដ្ឋបាលរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលរារាំងការលក់បច្ចេកវិទ្យារបស់ក្រុមហ៊ុនទូរស័ព្ទធំទី២ របស់ពិភពលោកមាក់ងាយសមត្ថភាពរបស់ក្រុមហ៊ុនលោក។
អត្ថបទនោះ បានព្រមានថា អំពើហិង្សាទ្រង់ទ្រាយធំក៏អាចផ្ទុះឡើងផងដែរ ប្រសិនបើរដ្ឋាភិបាលខកខានមិនបានរកដំណោះស្រាយនានាទៅលើបញ្ហាដែលបង្កដោយជនជាតិចិនមួយចំនួននៅកម្ពុជា។
នៅក្នុងការលើកឡើងរបស់លោកដែលត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ លោក Wang Yi បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ប្រទេសចិន ដែលថា ខ្លួននឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលមិនយុត្តិធម៌នោះទេ។
កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ មិនត្រឹមតែដោយសារវាជួយសម្រួលដល់ការនាំចេញផលិតផលមួយចំនួនដូចជា ផ្លែឈើនៅតំបន់ត្រូពិចប៉ុណ្ណោះទេ ប៉ុន្តែដោយសារវាបានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការការពារសិទ្ធិមនុស្ស សហជីពការងារ និងការការពារបរិស្ថានផងដែរ។
ខណៈចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងទៅៗនៅកម្ពុជាចំពេលដែលបណ្ដាប្រទេសលោកខាងលិចកំពុងពិចារណាចាត់វិធានការផ្នែកពាណិជ្ជកម្មលើរដ្ឋាភិបាលកម្ពុជានោះ ជប៉ុនត្រូវបានគេមើលឃើញថា មានតួនាទីសំខាន់ដើម្បីជួយធានាថា កម្ពុជាមិនពឹងពាក់ខ្លាំងពេកលើប្រទេសចិន។
ការស្ទង់មតិនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មអាមេរិកាំងនៅក្នុងប្រទេសចិន និងរបស់អង្គការមួយទៀតនៅក្នុងទីក្រុងសៀងហៃ បានបង្ហាញឲ្យឃើញនូវបរិយាកាសអាជីវកម្មអាប់អួរសម្រាប់ក្រុមហ៊ុនអាមេរិកាំង។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា វិនិយោគិនបរទេសនៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះប្រទេសចិន។
សមាជិកសភាសហរដ្ឋអាមេរិក កំពុងសម្ដែងនូវក្តីសង្ឃឹមថានឹងមានសេចក្តីសម្រេចដ៏ឆាប់រហ័ស ក៏ប៉ុន្តែធំទូលាយមួយសម្រាប់ជម្លោះពាណិជ្ជកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកជាមួយចិន ខណៈដែលសហរដ្ឋអាមេរិក និងចិនដំឡើងពន្ធគយដាក់គ្នា។
ព័ត៌មានផ្សេងទៀត
No media source currently available