ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bolton ថា​ការ​មិន​ឆ្លើយតប​របស់​អ៊ីរ៉ង់​ចំពោះ​សំណើ​ចរចា​របស់​សហរដ្ឋ​អាមេរិក​ គឺ​ជា​ការ​ធ្វើ​ពុត​មិន​ដឹង​មិន​ឮ


លោក​ទីប្រឹក្សា​សន្តិសុខ John Bolton ថ្លែង​នៅ​ក្នុង​សន្និសីត​កាសែត​មួយ​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
លោក​ទីប្រឹក្សា​សន្តិសុខ John Bolton ថ្លែង​នៅ​ក្នុង​សន្និសីត​កាសែត​មួយ​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​លោក John Bolton នៅ​ថ្ងៃអង្គារ​នេះ​បាន​ហៅ​ការ​រក្សា​ភាពស្ងាត់ស្ងៀម​របស់​អ៊ីរ៉ង់​ចំពោះ​សំណើ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ថា​ជា​ការ​ធ្វើ​ពុត​មិន​ដឹង​មិនឮ។

លោក Bolton បាន​និយាយ​ទៅ​កាន់​ក្រុមអ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង Jerusalem​ ថា «លោក​ប្រធានាធិបតី​បាន​បើក​ចំហ​ទ្វារ​ស្នើ​ឲ្យ​មាន​ការ​ចរចា​ពិតប្រាកដ​មួយ»។

លោក Bolton បាន​បញ្ជាក់​ទៀត​ថា «ប៉ុន្តែ​ជា​ការឆ្លើយតប​មក​វិញ​ អ៊ីរ៉ង់​នៅ​រក្សា​ភាពស្ងៀម​ស្ងាត់ ធ្វើ​ជា​មិន​ដឹង​មិន​ឮ​អ្វី​ទាល់​តែ​សោះ»។

លោក Bolton បាន​ស្ថិត​នៅក្នុង​ទីក្រុង Jerusalem ដើម្បី​ចូលរួម​កិច្ចចរចា​ជាមួយ​សមភាគី​រុស្ស៊ី​ និង​អ៊ីស្រាអែល ​រួមទាំង​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ផងដែរ ​ដែល​អ៊ីស្រាអែល​ពណ៌នា​ថា​ជា​កិច្ចចរចា​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក។

នៅអម​ជាមួយ​នឹង​ទីប្រឹក្សា​សហរដ្ឋអាមេរិក​ លោក Netanyahu បាន​និយាយ​ថា​ «នេះ​គឺ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ធំទូលំទូលាយ​មួយ​រវាង​ប្រទេស​យើង​ទាំងបី»។

អត្ថាធិប្បាយ​របស់​លោក Bolton​ បាន​ធ្វើឡើង​នៅ​មួយ​ថ្ងៃបន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កំពូល​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល។

យោង​តាមក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា​ការ​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​បណ្តាល​ឲ្យ​មានការ​បិទច្រក​ការទូត​អចិន្ត្រៃយ៍​រវាង​អ៊ីរ៉ង់​និង​អាមេរិក។​

ភាពតានតឹង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​កំពុងកើនឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​យកការណ៍​របស់​សហរដ្ឋអាមេរិក​កាល​ពី​សប្តាហ៍មុន​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Trump ពិចារណា​អំពី​គម្រោង​វាយប្រហារ​សងសឹង​ត្រឡប់​ទៅវិញ​ តែ​ក្រោយ​មក​ត្រូវ​បាន​លុបចោល​វិញ៕

XS
SM
MD
LG