អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បានថ្លែងថា លោក Pompeo និងលោក Modi បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទំនាក់ទំនងជាដៃគូរវាងឥណ្ឌានិងសហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារ ក្រុមសមាជិកព្រឹទ្ធសភា ៥៣រូប ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលមាន ៩ជំពូក និង៧២មាត្រាស្តីពីគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាតដដែលនេះ។
ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនខ្មែរដែលមករស់នៅសហរដ្ឋអាមេរិករួមទាំងពលរដ្ឋខ្មែរនៅក្នុងរដ្ឋ មីនីសូតា បានថ្លែងថានៅលើទឹកដីពោរពេញដោយឱកាសកសាងជីវិតដូចជាប្រទេសអាមេរិកនេះ បានផ្តល់ភាពជោគជ័យដល់ពួកគេទៅតាមការប្រឹងប្រែងតស៊ូរៀងៗខ្លួន។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton នៅថ្ងៃអង្គារនេះបានហៅការរក្សាភាពស្ងាត់ស្ងៀមរបស់អ៊ីរ៉ង់ចំពោះសំណើចរចាជាមួយសហរដ្ឋអាមេរិកថាជាការធ្វើពុតមិនដឹងមិនឮ។
នៅថ្ងៃអង្គារនេះ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានជំទាស់ទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថាជាទង្វើបិទបញ្ចប់ដំណោះស្រាយបែបការទូតសម្រាប់ការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ និងបានហៅការស្នើសុំចរចារបស់សហរដ្ឋអាមេរិកថាជារឿងបោកប្រាស់។
ក្រោយមានគ្រោះថ្នាក់ កម្មករដែលធ្លាប់ធ្វើការនៅទីនោះ បានអះអាងថាសំណង់នេះ បានបន្តសង់ថែមពីរជាន់ទៀត។ ពួកគេថាកន្លងទៅ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យការដ្ឋានសំណង់ផងដែរ។
លោកហ៊ុន សែនការពារថាគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលដែលមិនថាជនជាតិណាជាអ្នកបង្កទេប៉ុន្តែកត្តាសំខាន់ត្រូវគិតពីប្រយោជន៍ជាតិនិងពលរដ្ឋ។ លោកអះអាងថាពលរដ្ឋខេត្តព្រះសីហនុកំពុងតែទទួលបានផលពីការវិនិយោគទុនរបស់ចិន។
ក្រោយពីមន្រ្តីជាន់ខ្ពស់របស់ស្ថានទូតស.រ.អាប្រចាំនៅកម្ពុជាបានប្រាប់ទៅសារព័ត៌មាន Reuters ថា ចិន បាននាំចូលទំនិញទៅកាន់ស.រ.អាតាមរយៈកម្ពុជាដើម្បីគេចពន្ធ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធការលើកឡើងនេះដោយថា ការអះអាងនេះមិនមានការមូលដ្ឋានច្បាស់លាស់។
ការខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំដើម្បីតទល់ការធ្វើពាណិជ្ជកម្មរបស់ចិន បានទទួលការគាំទ្រពីសភាទាំង ២មិនដូចកិច្ចផ្តួចផ្តើមសំខាន់ៗផ្សេងទៀតដែលរដ្ឋបាលលោក ព្យាយាមដោះស្រាយ។
ក្រុមតំណាងអាជីវករផ្សារ«ដើមគ»ជាច្រើនបានរៀបចំលិខិតរួមគ្នាមួយទៅកាន់ លោក ឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីជួបបំភ្លឺអំពីការរើផ្សារ បន្លែទៅខាងក្រៅរាជធានីភ្នំពេញ។
លោកប្រធានាធិបតីស.រ.អ. ដូណាល់ត្រាំ បានប្រគល់គ្រឿងឥស្សរិយយសស៊ីវិលខ្ពស់បំផុតឱ្យអ្នកសេដ្ឋសាស្ត្រម្នាក់នៅសម័យលោក Reagan កាន់ តំណែងប្រធានាធិបតីស.រ.អា.ដែលបានជួយធ្វើឱ្យគេនិយមជាទូទៅថាការកាត់បន្ថយពន្ធដារនាំឱ្យសេដ្ឋកិច្ចលូតលាស់លឿនជាងមុន។
ព័ត៌មានផ្សេងទៀត
No media source currently available