ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ មុនពេល​ជំនួប​របស់​ប្រធានា​ធិបតី​នា​សប្តាហ៍​ក្រោយ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (ខាងស្តាំ) និយាយគ្នាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (ខាងស្តាំ) និយាយគ្នាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​​ Twitter ថា៖ «លោក​មានការ​សន្ទនា​​តាម​ទូរស័ព្ទដ៏​ល្អ​ជាមួយ​​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ​ជីនពីង»។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ និយាយ​ថា លោក​មានការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រកប​ដោយ​វិជ្ជមាន​ជាមួយ​ប្រធានា​ធិបតី​ចិនលោក​ ស៊ី ​ជីន​ពីង ​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​មាន​គម្រោង​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​លោក ​នៅ​សប្តាហ៍​ក្រោយ​ នៅ​ឯជំនួប​របស់​ក្រុម​ប្រទេសដែល​មាន​សេដ្ឋ​កិច្ចធំបង្អស់​ចំនួន​ ២០​ប្រទេសក្នុង​ពិភព​លោក​ឬ G-20 ក្នុង​ប្រទេសជប៉ុន។

ទីភ្នាក់​ងារ​ព័ត៌មាន​ ស៊ីនហួ​ ផ្លូវការ​នៃ​ប្រទេស​ចិន បាន​រាយការណ៍​ថា ប្រធានា​ធិប​តី​ ស៊ី​ បាន​បញ្ជាក់​ប្រាប់​ប្រធានា​ធិបតី ​ត្រាំ​ ថា ​វា​ជា​ការ​មាន​សារៈ​សំ​ខាន់សម្រាប់​ការ​ពិភាក្សា​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បង្អស់​ពីរ​របស់​ពិភពលោក ​ដែល​ធ្វើ​ឡើង​ក្នុង​ភាព​សើ្ម​គ្នា ​ក៏ប៉ុន្តែ​ថា ​ប្រទេស​ទាំងពីរនេះ​នឹង​ចាញ់​ដោយ​ការ​ប្រយុទ្ធ​គ្នា​នេះ។

​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ​ជីន​ពីង និយាយ​ទៀត​ថា៖ «បញ្ហា​សំខាន់​ត្រូវ​បង្ហាញ​ពីការ​ពិចារណា​ដល់​ការ​ទាក់​ទិន​ខាង​ផ្លូវ​ច្បាប់​រវាង​គ្នា​និង​គ្នា។ យើង​ក៏​សង្ឃឹម​ដែរ​ថា ​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ក្រុមហ៊ុន​ចិន។ ខ្ញុំ​យល់​ស្របថា ក្រុម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ ​នឹងនៅ​រក្សា​ការទាក់​ទង​គ្នា​ស្តីពី​ការដោះស្រាយការខ្វែង​គំនិត​គ្នានេះ»។

​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​និយាយ​នៅ​ក្នុង​សារ​តាម Twitter ថា៖ «​លោក​បាន​ទទួល​ការ​សន្ទនាតាម​ទូរស័ព្ទដ៏​ល្អ​ជាមួយប្រធានា​ធិបតី​ចិន​លោក​ស៊ី ​ជីនពីង»។ ប្រធានា​ធិបតី​ ត្រាំ ​និយាយ​បន្ត​ទៀត​ថា ​ក្រុម​របស់​ប្រទេសទាំង​ពីរនឹង​ចាប់​ផ្តើម​ការចរចា​ មុន​ជំនួប​របស់​យើង។

​ការ​ចរចា​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបង្អស់​ពីរ​របស់​ពិភពលោក​បាន​ជាប់​គាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ស្តីបន្ទោស​ចិន​ចំពោះការ​វិល​ត្រឡប់មក​បទ​បញ្ញត្តិ​ពាណិជ្ជកម្ម​ដដែល​ ដែល​សហរដ្ឋ​អាមេរិក​ជឿ​ថា ភាគី​ទាំងពីរបាន​ព្រម​ព្រៀង​រួច​ហើយ ​ថ្វីបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រាន​ចោលការ​បក​ស្រាយ​នោះ​ក៏ដោយ៕

XS
SM
MD
LG