ការស្ទង់មតិនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មអាមេរិកាំងនៅក្នុងប្រទេសចិន និងរបស់អង្គការមួយទៀតនៅក្នុងទីក្រុងសៀងហៃ បានបង្ហាញឲ្យឃើញនូវបរិយាកាសអាជីវកម្មអាប់អួរសម្រាប់ក្រុមហ៊ុនអាមេរិកាំង។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា វិនិយោគិនបរទេសនៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះប្រទេសចិន។
សមាជិកសភាសហរដ្ឋអាមេរិក កំពុងសម្ដែងនូវក្តីសង្ឃឹមថានឹងមានសេចក្តីសម្រេចដ៏ឆាប់រហ័ស ក៏ប៉ុន្តែធំទូលាយមួយសម្រាប់ជម្លោះពាណិជ្ជកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកជាមួយចិន ខណៈដែលសហរដ្ឋអាមេរិក និងចិនដំឡើងពន្ធគយដាក់គ្នា។
ក្រុមហ៊ុនយក្សសម្រាប់ការស្រាវជ្រាវនៅលើអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា ខ្លួន នឹងរឹតត្បិតក្រុមហ៊ុន Huawei របស់ចិនមិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួននៅក្នុងការធ្វើតាមរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ។
ក្រុមមន្ត្រីកំពូលៗមកពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ នឹងថ្លែងប្រាប់សមាជិកសភានៅថ្ងៃអង្គារនេះអំពីការគំរាមកំហែងបណ្តាលមកពីប្រទេសអ៊ីរ៉ង់ នៅពេលដែលប្រធានាធិបតីត្រាំ និងមន្ត្រីសំខាន់ម្នាក់របស់អ៊ីរ៉ង់និយាយឡកឡឺយគ្នាទៅវិញទៅមក។
អ៊ីរ៉ាក់បានហៅការសម្រេចរបស់ក្រុមហ៊ុនប្រេង Exxon ដើម្បីជម្លៀសបុគ្គលិករបស់ខ្លួនចេញពីប្រទេសដែលសម្បូរប្រេងនោះថាជា «ការមិនអាចទទួលយកបាន» ហើយជាការមិនត្រឹមត្រូវ កាលពីថ្ងៃអាទិត្យ។
ប្រទេសផលិតប្រេងឆៅចម្បងៗនៃអង្គការ OPEC ដែលជាអង្គការក្រុមប្រទេសនាំចេញប្រេង គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអាទិត្យនេះនៅក្នុងទីក្រុង Jeddah។
សហរដ្ឋអាមេរិក បានយល់ព្រមលប់ចោលការយកពន្ធគយលើអាលុយមីញ៉ូមនិងដែកថែបមកពីប្រទេសកាណាដានិងម៉ិកស៊ិក។
កូរ៉េខាងត្បូង ដែលមានសេដ្ឋកិច្ចធំទី៤នៅអាស៊ី បានទទួលរងផលប៉ះពាល់ ដោយសារសង្គ្រាមពន្ធគយ ពីព្រោះតែការពឹងផ្អែករបស់ខ្លួនលើពាណិជ្ជកម្មបរទេស ជាពិសេស ក្នុងការនាំទំនិញចេញរបស់ខ្លួនទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបង្អស់ទី២។
ផលិតផលភាគច្រើនរបស់អាមេរិក ដែលត្រូវបានយកពន្ធគយបន្ថែម នឹងឃើញពន្ធគយឡើងពី ១៥ទៅ ២៥ភាគរយ ខណៈដែលទំនិញបន្តិបន្តួចនឹងត្រូវយកពន្ធគយ ២៥ភាគរយ។
«គ្មានអ្នកណាឈ្នះ ក្នុងសង្គ្រាមពាណិជ្ជកម្មទេ» នេះជាសម្តីរបស់លោក Mitch McConnell ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប៉ុន្មានម៉ោងក្រោយអត្ថាធិប្បាយរបស់លោក Trump។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីប្រទេសនេប៉ាល់បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា នៅថ្ងៃពុធនេះ កម្ពុជានិងនេប៉ាល់បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងអំពីការប្តេជ្ញាបង្កើតស្ថានទូត និងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ព័ត៌មានផ្សេងទៀត
No media source currently available