«គ្មានអ្នកណាឈ្នះ ក្នុងសង្គ្រាមពាណិជ្ជកម្មទេ» នេះជាសម្តីរបស់លោក Mitch McConnell ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប៉ុន្មានម៉ោងក្រោយអត្ថាធិប្បាយរបស់លោក Trump។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីប្រទេសនេប៉ាល់បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា នៅថ្ងៃពុធនេះ កម្ពុជានិងនេប៉ាល់បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងអំពីការប្តេជ្ញាបង្កើតស្ថានទូត និងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
នៅពេលកំពុងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនដើម្បីចូលរួមសន្និសីទស្ដីពីកិច្ចសន្ទនាអរិយធម៌អាស៊ីលើកទីមួយនោះ ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីបានមានព្រះរាជបន្ទូលគាំទ្រដល់គម្រោងបង្កើតក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ប្រទេសចិន។
លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិនមិនបានរលំទេ ហើយលោកបានចាត់ទុកភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកថាជា «ការឈ្លោះប្រកែកគ្នាបន្តិចបន្តួច»។
ក្នុងពិធីបើកវេទិកាធុរកិច្ចនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកពីសក្តានុពលសំខាន់ៗចំនួនបួនដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសនេប៉ាល់។
នៅពេលអ្នកវិនិយោគជាច្រើនកំពុងហូរចូលទៅក្នុងប្រទេសវៀតណាម ការផ្គត់ផ្គង់ និងតម្រូវការធនធានមនុស្ស កំពុងតែមានការផ្លាស់ប្តូរ។ តម្រូវការពលកម្មមានកាន់តែច្រើន។ ប៉ុន្តែការផ្គត់ផ្គង់តម្រូវការនេះជាបញ្ហាប្រឈមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសស៊ីមបាវ៉េបានអំពាវនាវរកការវិនិយោគទុនមកពីក្រៅប្រទេស ប៉ុន្តែអ្នកភូមិនៅភាគខាងជើងរដ្ឋធានីហាវ៉ារ៉េ កំពុងប្រឆាំងនឹងគម្រោងរុករករ៉ែរបស់ចិនមួយ
ប្រទេសចិនបានប្រាប់ឲ្យដឹងថា ខ្លួននឹងយកពន្ធគយលើទំនិញនាំចូលដែលមានតម្លៃ៦០ពាន់លានដុល្លារមកពីសហរដ្ឋអាមេរិកបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើទំនិញចិនដែលមានតម្លៃជាង ២រយពាន់លានដុល្លារ។
សហរដ្ឋអាមេរិក និងប្រទេសចិនកំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីពួកគេបានចរចាគ្នាជុំចុងក្រោយដែលសម្រេចមិនបានកិច្ចព្រមព្រៀងណាមួយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបញ្ជាក្រុមមន្រ្តីឲ្យចាប់ផ្តើមដំណើរការដំឡើងពន្ធគយលើការនាំចូលទំនិញសំខាន់ៗទាំងអស់ដែលនៅសេសសល់ពីប្រទេសចិនដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារ។
សហរដ្ឋអាមេរិកបានបង្កើនពន្ធគយពី១០ទៅ២០ភាគរយ លើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ ២រយពាន់ដុល្លារ។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីប្រកាសមួយដោយសន្យាថានឹងចាត់វិធានការទប់ទល់វិញ «ជាចាំបាច់» ប្រសិនបើសហរដ្ឋអាមេរិកបន្តវិធានការដំឡើងពន្ធលើទំនិញរបស់ខ្លួននៅថ្ងៃសុក្រស្អែកនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available