ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​​​យល់​ព្រម​លុបចោល​ការ​យកពន្ធគយ​លើ​ដែក​ថែប​មក​ពី​​កាណាដា​និង​ម៉ិកស៊ិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Donald Trump ថ្លែង​អំពី​ទំនើបកម្ម​នៃ​ប្រព័ន្ធ​​ជនភៀស​ខ្លួន​នៅ​សួន​កូឡាបនៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Donald Trump ថ្លែង​អំពី​ទំនើបកម្ម​នៃ​ប្រព័ន្ធ​​ជនភៀស​ខ្លួន​នៅ​សួន​កូឡាបនៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក បាន​យល់​ព្រម​លុប​ចោល​ការ​យក​ពន្ធគយ​លើ​អាលុយមីញ៉ូម​និង​ដែកថែប​មក​ពី​ប្រទេស​កាណា​ដា​និង​ម៉ិកស៊ិក។

កិច្ចព្រម​ព្រៀងដែល​បាន​រាយការណ៍​លើក​ដំបូង​ កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​កាសែត​ Washington Post ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ម៉ិកស៊ិក​និងកាណាដា ​អនុវត្ត​វិធានការ​ដើម្បី​រារាំងដែកថែប​ចិន ​កុំឲ្យ​ដឹកជញ្ជូនកាត់​តាម​ប្រទេស​ទាំង២​ មក​កាន់​សហរដ្ឋ​អាមេរិក​។

​កិច្ច​ព្រម​ព្រៀង​នេះ ​ចូល​ជាធរមាន​នៅ​ថ្ងៃ​អាទិត្ យ​ហើយ​និង​ជួយ​ត្រួសត្រាយ​ផ្លូវ​នៃ​ការ​អនុម័ត​របស់​សភា​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាង​ជើង​របស់​ប្រ​ធា​នា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ។

ប្រធានា​ធិបតី​អាមេរិក ​លោក ​ដូណាល់ ​ត្រាំ ​បាន​យក​ពន្ធ​គយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៨ ​ដោយយោងដល់ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក​ ​បាន​អះអាង​ថា ​ចិន​ផលិត​ដែក​ថែប​និង​អាលុយមីញ៉ូម​ច្រើន​ហួស ​ធ្វើ​ឲ្យ​តម្លៃ​សាកល​លោកធ្លាក់​ចុះ​ ហើយ​បង្ខំឲ្យ​រោងចក្រ​ដែក​ថែប​សហរដ្ឋ​អាមេរិក​បិទ​ទ្វា។

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើនបាន​និយាយថា ​ពួកគេ​នឹង​មិន​បោះឆ្នោត​គាំទ្រ​កិច្ច​ព្រម​ព្រៀង​អាមេរិក​ខាង​ជើង​របស់​ប្រធានា​ធិបតី​ ត្រាំ ​ទេ ​ខណៈ​ដែល​ពន្ធគយ​នៅ​ជា​ធរមាន​នោះ។​ ពន្ធគយ​នោះ​ភាគ​ច្រើន​ត្រូវ​បាន​បង់ប្រាក់​ដោយ​ក្រុម​ហ៊ុន​អាមេរិក​នាំ​ចូល​ទំនិញ​បរទេស ​ដែល​ជា​រឿយៗ​បង្កើន​តម្លៃ​លើ​អ្នក​ប្រើប្រាស់​ទំនិញ​ជា​អាមេរិកាំង។

ការយក​ពន្ធគយ​បក​វិញ​របស់​ម៉ិកស៊ិក ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​អាមេរិកាំង​នៅ​រដ្ឋអៃអូវ៉ា​ កណ្តាល​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ ​ដោយ​មានការ​កាត់​បន្ថយ​ការនាំ​ចេញ​ទំនិញ​កសិកម្ម​របស់​អាមេរិក​យ៉ាង​ច្រើន៕

XS
SM
MD
LG