អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) នៅដើមឆ្នាំ២០១៩នេះ បានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់» និងថា គ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះ។
ក្រុមអ្នកចរចាកំពូលៗរបស់ស.រ.អា.បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ក្នុងក្ដីសង្ឃឹមថានឹងមានការវិវឌ្ឍទៅមុខនៅក្នុងការពិភាក្សាជុំថ្មីលើកនេះជាមួយនឹងក្រុមអ្នកចរចាចិន ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អំឡុងទស្សនកិច្ចរយៈពេល៥ថ្ងៃនៅចិនដើម្បីចូលរួមវេទិកាគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិននៅក្រុងប៉េកាំង លោក ហ៊ុន សែន បានចរចាទ្វេភាគីជាមួយលោក Xi Jinping ប្រធានាធិបតីចិន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។
អង្គការរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់នឹងធ្លាក់ចុះ ៦ ភាគរយ នៅឆ្នាំនេះ ដោយសារតែប្រឈមជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡាបានចូលជាធរមាននៅថ្ងៃអាទិត្យនេះ។
ស្ថិតក្នុងស្ថានភាពដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ដែលកំពុងប្រឈមការខ្វះខាតក្នុងរដូវក្តៅនេះ មន្ទីរពេទ្យមួយចំនួន បានរងផលប៉ះពាល់ពីការមិនមានថាមពលអគ្គិសនីគ្រប់គ្រាន់ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការធ្វើប្រតិបត្តិការក្នុងមន្ទីរពេទ្យ។
របាយការណ៍ថ្មីមួយបានបង្ហាញថា គម្រោង BRI នេះ បង្កប់មហិច្ឆតានយោបាយភូមិសាស្ត្ររបស់ចិន ហើយវានឹងបង្កហានិភ័យជាច្រើន ដូចជា ការធ្វើឲ្យបាត់បង់ផ្នែកខ្លះនៃអធិបតេយ្យជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅចូលរួមវេទិកាលើកទី២ ស្តីអំពីគម្រោងខ្សែក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
អ្នកវិភាគផ្តល់ការព្រមានថា សុខភាពសេដ្ឋកិច្ចកម្ពុជាអាចលែងមានភាពរឹងប៉ឹង បើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្វើឲ្យបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងយកទីផ្សារក្នុងតំបន់ខ្លួន។
ធនាគារ RBC Capital Markets ដែលជាធនាគារវិនិយោគទុនសាកលលោក បានប្រាប់អតិថិជនថា ខ្លួនរំពឹងនឹងបាត់បង់ប្រេងពី ៧សែនទៅ៨សែនធុងក្នុងមួយថ្ងៃពីទីផ្សារ ជាផលវិបាកនៃការហាមឃាត់នេះ។
ក្រុមហ៊ុន នុភាពសុភី ដែលត្រូវបានលើកឡើងក្នុងការពាក់ព័ន្ធខាងលើ ត្រូវបានគេស្គាល់តាមរយៈទិន្នន័យផ្លូវការរបស់រដ្ឋថា ជាកម្មសិទ្ធិរបស់អ្នកនយោបាយក្នុងរដ្ឋសភា និងអ្នកជំនួញជាន់ខ្ពស់របស់ប្រទេសកម្ពុជា។
ក្រុមហ៊ុនចិន ឈ្មោះថា Union Development Group (UDG) បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤,៥ ម៉ឺនហិកតា ក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍទៅជាកន្លែងលំហែកាយដ៏ធំមួយ។
ព័ត៌មានផ្សេងទៀត
No media source currently available