ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​យក​ពន្ធគយ​របស់​ប្រធានា​ធិបតីអាមេរិក​ធ្វើ​ឲ្យ​ប៉ះពាល់​កូរ៉េខាង​ត្បូង


រូបឯកសារ៖​ ប្រធានាធិបតីអាមេរិកលោក Donald Trump រង់ចាំ​ប្រធានាធិបតីស្វីស​នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ​២០១៩។ 
រូបឯកសារ៖​ ប្រធានាធិបតីអាមេរិកលោក Donald Trump រង់ចាំ​ប្រធានាធិបតីស្វីស​នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ​២០១៩។ 

កូរ៉េខាង​ត្បូង​ ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ទី៤​នៅ​អាស៊ី ​បាន​ទទួល​រង​ផលប៉ះ​ពាល់ ដោយសារ​សង្គ្រាម​ពន្ធគយ ​ពីព្រោះ​តែ​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ពាណិជ្ជកម្ម​បរទេស ​ជា​ពិសេស​ ​ក្នុងការនាំ​ទំនិញ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​ទី២។

នៅ​ពេល​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ ​ពង្រីក​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ជាមួយ​ចិន ​ប្រទេស​មួយ​ដែល​រងផល​ប៉ះពាល់​ខ្លាំង​បំផុត​នៃ​ប្រទេស​នានា​អាច​ជា​ ប្រទេស​កូរ៉េខាង​ត្បូង។

កូរ៉េខាង​ត្បូង​ ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ទី៤​នៅ​អាស៊ី ​បាន​ទទួល​រង​ផលប៉ះ​ពាល់ ដោយសារ​សង្គ្រាម​ពន្ធគយ ​ពីព្រោះ​តែ​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ពាណិជ្ជកម្ម​បរទេស ​ជា​ពិសេស​ ​ក្នុងការនាំ​ទំនិញ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​ទី២។

បន្ទាប់​ពី​ការចរចា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​បរាជ័យ ​ប្រធានា​ធិបតី ​ត្រាំ​ កាល​ពី​សប្តាហ៍មុន បាន​បង្កើនពន្ធគយ​លើការ​នាំ​ចូល​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​ ២​រយ​ពាន់​លាន​ដុល្លារ ​ហើយ​បាន​គំរាម​កំហែង​យក​ពន្ធគយ​លើ​ទំនិញ​ជាង ​៣​រយពាន់​លាន​ដុល្លារ​ទៀត។​ ចិន​បាន​សងសឹក​វិញ​ ដោយ​ការ​យក​ពន្ធគយ​លើ​ទំនិញ ដែល​មាន​តម្លៃ​ ៦០​ ពាន់​លាន​ដុល្លាររបស់​សហរដ្ឋ​អាមេរិក។

ការរាល​ដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​ហើយ​បាន​គំរាម​កំហែង​ធ្វើ​មិន​ឲ្យ​មានការរីកលូតលាស់​សេដ្ឋ​កិច្ចសាកល​លោក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កូរ៉េខាង​ត្បូង​ ដែល​សេដ្ឋ​កិច្ច​របស់​ប្រទេស​នោះ​បាន​រួញ​តូច​ដោយ​មិន​រំពឹង​ទុក​មួយ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នេះ។

លោក Xu Xiao Chun ជា​សេដ្ឋ​វិទូ​ឃ្លាំមើលប្រទេស​កូរ៉េខាង​ត្បូងប្រចាំក្រុមហ៊ុន ​Moody និយាយ​ថា «កូរ៉េ​ខាង​ត្បូង​មាន​ការ​ប៉ះពាល់។ លោក​អ្នក​អាច​ឃើញ​ការរួម​តូច​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​នៅ​ត្រីមាស​ទី២​ ដែល​នឹង​ធ្វើមិន​ឲ្យ​មាន​ការ​រីកចម្រើន​សេដ្ឋ​កិច្ច»៕

XS
SM
MD
LG