សហរដ្ឋអាមេរិក និងប្រទេសចិនកំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីពួកគេបានចរចាគ្នាជុំចុងក្រោយដែលសម្រេចមិនបានកិច្ចព្រមព្រៀងណាមួយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបញ្ជាក្រុមមន្រ្តីឲ្យចាប់ផ្តើមដំណើរការដំឡើងពន្ធគយលើការនាំចូលទំនិញសំខាន់ៗទាំងអស់ដែលនៅសេសសល់ពីប្រទេសចិនដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារ។
សហរដ្ឋអាមេរិកបានបង្កើនពន្ធគយពី១០ទៅ២០ភាគរយ លើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ ២រយពាន់ដុល្លារ។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីប្រកាសមួយដោយសន្យាថានឹងចាត់វិធានការទប់ទល់វិញ «ជាចាំបាច់» ប្រសិនបើសហរដ្ឋអាមេរិកបន្តវិធានការដំឡើងពន្ធលើទំនិញរបស់ខ្លួននៅថ្ងៃសុក្រស្អែកនេះ។
បណ្ដុំក្រុមហ៊ុនមួយរបស់វៀតណាមមួយកំពុងផលិតទូរស័ព្ទមានតម្លៃទាបសម្រាប់លក់ក្នុងប្រទេស បើទោះជាចំណង់ចំណូលចិត្តរបស់អតិថិជនក្នុងប្រទេសនេះកន្លងមកចូលចិត្តរបស់ម៉ាកទំនិញពីបរទេស។
ប្រទេសចិនបានបញ្ជាក់ថា អ្នកចរចាកំពូលរបស់ខ្លួននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមចរចាពាណិជ្ជកម្មជុំថ្មីមួយទៀតនៅសប្ដាហ៍នេះ ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថា នឹងយកពន្ធគយថ្មីខ្ពស់ជាងមុនលើទំនិញចិនក៏ដោយ។
ក្រុមហ៊ុនពីប្រទេសកម្ពុជាបានធ្លាក់ចុះពីចំនួន ៥៦ មកនៅត្រឹម ៣៦ ក្រុមហ៊ុននៅដើមឆ្នាំ ២០១៩ នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនទាំងនោះនៅឡើយទេ។
មន្ត្រីសាលាក្រុងបានស្នើឲ្យមានការហាមឃាត់ការធ្វើដំណើរដោយម៉ូតូនៅតាមផ្នែកខ្លះនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ សំណើនេះត្រូវបានគេស្នើឡើងជារឿយៗ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះវាក៏បានគេស្នើឡើងម្ដងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានប្រាប់អ្នកកាសែតនៅថ្ងៃចន្ទនេះថា ប្រទេសចិន «ព្យាយាមដើម្បីឲ្យបានព័ត៌មានបន្ថែមទៀត» អំពីការលើកឡើងរបស់លោក Trump អំពីការគំរាមយកពន្ធគយថ្មីនេះ។
ធនាគារពិភពលោកបានព្រមានពីការបាត់បង់ប្រាក់រាប់រយលានដុល្លារអាមេរិកពីការកាត់ផ្តាច់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប EBA។ មន្រ្តីផ្លូវការរបស់កម្ពុជាបានសម្តែងការព្រួយបារម្ភពីការបាត់បង់នេះ ប៉ុន្តែបានអះអាងថា ប្រទេសចិនអាចនឹងជួយកម្ពុជាបាន។
នៅសប្តាហ៍នេះ ក្រុមហ៊ុនអន្តរជាតិធំៗចំនួន២០ ដែលជាអ្នកបញ្ជាទិញទំនិញផ្នែកកាត់ដេរពីកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយបង្ហាញក្តីបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចេញទៅអឺរ៉ុប និងអាមេរិក។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា៖ «អ្វីៗទាំងអស់ត្រូវតែធ្វើឡើងក្នុងរបៀបតម្លាភាព ហើយយើងមិនត្រូវអត់ឱនឲ្យទាល់តែសោះចំពោះអំពើពុករលួយ»។
ព័ត៌មានផ្សេងទៀត
No media source currently available