សវនាការដែលរៀបចំឡើងដោយមានអ្នកចូលរួមផ្ទាល់និងតាមអនឡាញនេះបានទាក់ទាញអ្នកចូលរួមពេញនៅក្នុងសាលដែលមានចំណុះជិត ១០០ នាក់ និងជាផ្នែកមួយនៃការប្រមូលសក្ខីកម្មដើម្បីជំរុញការអនុម័ត «ច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែន» និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក។
លោក Blinken នឹងជួបជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva នៅក្នុងរដ្ឋធានីប្រេស៊ីលីយ៉ា និងប្រធានាធិបតីថ្មីអាហ្សង់ទីន លោក Javier Milei នៅក្នុងរដ្ឋធានីបួណូស អៃរេស ដើម្បីពិភាក្សាបញ្ហាទ្វេភាគីនិងបញ្ហាសាកលលោក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសេចក្ដីសម្រេចនេះ។
សម្ព័ន្ធមិត្តលោក Navalny និយាយថា ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ម្តាយមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះគឺអ្នកស្រី Lyudmila ថា ការស៊ើបអង្កេតលើការស្លាប់របស់កូនប្រុសអ្នកស្រីក្នុងពន្ធនាគារនោះ ត្រូវប្រើពេលធ្វើបន្ថែមទៀត។
លោក Thaksin ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកទើបអនុវត្តទោសបាន ៦ ខែនៃទោសជាប់ពន្ធនាគារ៨ឆ្នាំសម្រាប់បទចោទប្រកាន់អំពើពុករលួយ។ លោកត្រូវបានគេចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញពីការនិរទេសខ្លួនដោយខ្លួនឯងរយៈពេល ១៥ ឆ្នាំនៅបរទេស។
ក្រុមហ៊ូធីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កប៉ាល់នោះមានឈ្មោះថា Rubymar ដែលជាកប៉ាល់ដឹកទំនិញដ៏ធំមួយដែលក្រុមហ៊ុនតាមដានការធ្វើដំណើររបស់កប៉ាល់នេះបានបញ្ជាក់ថានៅពេលនោះ កំពុងធ្វើដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមទៅប្រទេសប៊ុលហ្គារី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រោយការចេញបទបញ្ជារបស់រដ្ឋមន្ត្រីមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ចនឹងផ្តោតលើការកំណត់ឱ្យបានជាក់លាក់លើការផ្តល់សិទ្ធិធ្វើអាជីវកម្ម និងទីតាំងល្បែងផ្សងសំណាងទាំងអស់នៅតាមមូលដ្ឋាននីមួយៗដើម្បីងាយស្រួលក្នុងការបង្ក្រាប។
គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលជាគណបក្សជំទាស់ មិនស្រុះស្រួលគ្នាលើការបែកចែកភូមិភាគ ឬមណ្ឌលឈរឈ្មោះសម្រាប់ការបោះឆ្នោតអសកលនាថ្ងៃទី២៥ ខែកុម្ភៈនេះ។
លោកនាយករដ្ឋមន្ត្រីថា លោកមិនអាចធ្វើតាមសំណើនោះបានទេ ហើយព្រមានដាក់បញ្ជីខ្មៅរាល់បុគ្គលទាំងឡាយដែលប្រតិដ្ឋព័ត៌មានអំពីកម្ពុជា ទាក់ទងនឹងសកម្មភាពឧក្រិដ្ឋមួយចំនួនដូចជាការចាប់ជំរិតជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available