ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃពុធនេះគ្រោងនឹងចេញបទបញ្ជាមួយប្រគល់សិទ្ធិទទួលខុសត្រូវផ្នែកសន្តិសុខតាមអ៊ីនធឺណិតនៅតាមកំពង់ផែទៅឱ្យឆ្មាំសមុទ្រអាមេរិក ក្នុងគោលបំណងធ្វើឱ្យច្បាស់ថាលក្ខខណ្ឌសន្តិសុខអប្បបរមាត្រូវបានបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើបាន។
លោកហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន និងមានតួនាទីជារដ្ឋមន្ត្រីមុខងារសាធារណៈ មុនពេលលោកក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១នៅក្នុងរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដោយបងប្រុសរបស់លោកគឺលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfieldបានថ្លែងចំពោះសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរីថា «ការទាមទារឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់និងគ្មានលក្ខខណ្ឌដោយមិនមានការព្រមព្រៀងដែលតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់នោះនឹងមិនធ្វើឱ្យមានសន្តិភាពប្រកបដោយចីរភាពទេ»។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ស៊ីន ទទួលបានការដោះលែង ដោយសារបញ្ហាសុខភាពដែលមានតាំងពីមានការឆ្លងជំងឺរាតត្បាតកូវីដ១៩។
សវនាការដែលរៀបចំឡើងដោយមានអ្នកចូលរួមផ្ទាល់និងតាមអនឡាញនេះបានទាក់ទាញអ្នកចូលរួមពេញនៅក្នុងសាលដែលមានចំណុះជិត ១០០ នាក់ និងជាផ្នែកមួយនៃការប្រមូលសក្ខីកម្មដើម្បីជំរុញការអនុម័ត «ច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែន» និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក។
លោក Blinken នឹងជួបជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva នៅក្នុងរដ្ឋធានីប្រេស៊ីលីយ៉ា និងប្រធានាធិបតីថ្មីអាហ្សង់ទីន លោក Javier Milei នៅក្នុងរដ្ឋធានីបួណូស អៃរេស ដើម្បីពិភាក្សាបញ្ហាទ្វេភាគីនិងបញ្ហាសាកលលោក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសេចក្ដីសម្រេចនេះ។
សម្ព័ន្ធមិត្តលោក Navalny និយាយថា ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ម្តាយមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះគឺអ្នកស្រី Lyudmila ថា ការស៊ើបអង្កេតលើការស្លាប់របស់កូនប្រុសអ្នកស្រីក្នុងពន្ធនាគារនោះ ត្រូវប្រើពេលធ្វើបន្ថែមទៀត។
លោក Thaksin ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកទើបអនុវត្តទោសបាន ៦ ខែនៃទោសជាប់ពន្ធនាគារ៨ឆ្នាំសម្រាប់បទចោទប្រកាន់អំពើពុករលួយ។ លោកត្រូវបានគេចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញពីការនិរទេសខ្លួនដោយខ្លួនឯងរយៈពេល ១៥ ឆ្នាំនៅបរទេស។
ព័ត៌មានផ្សេងទៀត
No media source currently available