ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានផ្ដោតគោលដៅទៅលើបុគ្គលនិងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន លិចតិចស្ដាញ តួកគី និងអេមីរ៉ាតអារ៉ាប់រួម ខណៈដែលសហភាពអឺរ៉ុបក៏បានផ្ដោតគោលដៅនៃទណ្ឌកម្មរបស់ខ្លួនទៅលើបុគ្គលនិងស្ថាប័នដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា កាហ្សាក់ស្ថាន ស៊ែប៊ី ស្រីលង្កានិង តួកគីផងដែរ។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា ការបន្ថែមគ្រូពេទ្យបន្ថែមទៀតគឺចាំបាច់ដើម្បីដោះស្រាយកំណើនមនុស្សវ័យចំណាស់នៅកូរ៉េខាងត្បូង។ អត្រាបច្ចុប្បន្នរវាងគ្រូពេទ្យនិងអ្នកជំងឺនៅក្នុងប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមអត្រាទាបបំផុតក្នុងចំណោមបណ្ដាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។
លោក Zelenskyy ក៏បានបង្ហាញជាលើកដំបូងថា យោធាអ៊ុយក្រែនចំនួន ៣ម៉ឺន ១ពាន់នាក់ បានស្លាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីរហូតមកដល់ពេលនេះ។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានប្ដេជ្ញាជំរុញទៅមុខនូវផែនការនៃការវាយលុកតាមផ្លូវគោកនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលនៅទីនោះប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលកំពុងជ្រកពួនគេចពីសង្គ្រាម។
ដោយមិនស្តាប់ការអំពាវនាវរបស់ក្រុមសាធារណរដ្ឋក្នុងរដ្ឋ South Carolina ដើម្បីឱ្យអ្នកស្រីបញ្ឈប់ការប្រកួតប្រជែង អ្នកស្រី Haley បានធ្វើដំណើរទៅកាន់រដ្ឋ Michigan កាលពីថ្ងៃអាទិត្យដែលនឹងត្រូវធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារ និងបាននិយាយជាមួយអ្នកគាំទ្រជាច្រើនរយនាក់នៅក្នុងសាលប្រជុំមួយក្នុងសណ្ឋាគារមួយកន្លែង។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចឈ្នះលើសលប់ ខណៈគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន ទទួលបាន៣អាសនៈប៉ុណ្ណោះ ក្នុងចំណោម៦២អាសនៈ។
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥បានបិទបញ្ចប់នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិករូបនោះនឹងបញ្ជាក់អំពីការប្តេជ្ញារបស់អាមេរិកទៅកាន់ប្រជាជនកម្ពុជា និងការប្រាថ្នារបស់ប្រជាជនកម្ពុជាសម្រាប់ប្រទេសដែលមានប្រជាធិបតេយ្យនិងឯករាជ្យ ហើយគ្រប់សំឡេងត្រូវបានឮនិងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធឃោសនារដ្ឋកូរ៉េខាងជើង មិនបានបញ្ជាក់ទេថា តើរថយន្តកាដូនោះ ជារថយន្តប្រភេទណា ឬត្រូវបានដឹកជញ្ជូនមកតាមរបៀបណានោះទេ។
លោក Biden បានតែងតាំងលោក Campbell ជាអ្នកសម្របសម្រួលសេតវិមានឥណ្ឌូប៉ាស៊ីហ្វិកកាលពីខែមករា ឆ្នាំ ២០២១។ ការបង្កើតមុខតំណែងថ្មីបានកើតឡើងចំពេលដែលភាពគគ្លើនរបស់ចិនកាន់តែកើនឡើងនៅក្នុងតំបន់។
ព័ត៌មានផ្សេងទៀត
No media source currently available