កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានពិភាក្សាគ្នាអស់រយៈពេលជាង ១២ ម៉ោងក្នុងអំឡុងជំនួប ២ ថ្ងៃរបស់ពួកគេនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ។
News កាលពីថ្ងៃអាទិត្យ លោក Stoltenberg និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការឆ្លើយតបរបស់អង្គការអូតង់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកបន្ថែមទៀតថា៖ «នៅថ្ងៃនេះ រឿងនេះកំពុងកើតឡើងលើអ៊ុយក្រែន ថ្ងៃស្អែកវានឹងអាចកើតឡើងសម្រាប់កោះតៃវ៉ាន់»។
ការសម្រេចនៅក្នុងការបិទដំណើរការក្រុមហ៊ុនដែលជាប់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោកសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិកនេះត្រូវបានធ្វើឡើងដោយអ្នកស្រីចៅក្រម Linda Chan នៃទីក្រុងហុងកុង។ អ្នកស្រីថា ក្រុមហ៊ុន Evergrande មិនអាចផ្ដល់នូវផែនការរៀបចំលក្ខខណ្ឌបំណុលឡើងវិញដ៏ជាក់លាក់ ទោះបីជាបានពន្យារពេលរាប់ខែកន្លងមកក៏ដោយ។
នេះគឺជាការស្លាប់លើកដំបូងបង្អស់របស់ទាហានអាមេរិកាំងដោយសារការវាយប្រហាររបស់សត្រូវក្នុងអំឡុងពេលសង្គ្រាមជិត ៤ ខែកន្លងមករវាងប្រទេសអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់។
គណបក្សកម្លាំងជាតិដែលជាគណបក្សបង្កើតថ្មីបានចេញសេចក្តីថ្លែងការណ៍មួយចោទប្រកាន់ថា មេដឹកនាំគណបក្សភ្លើងទៀនបានប្តូរជំហររបស់ខ្លួនពីសា្មរតីដើមនៃគោលការណ៍ប្រជាធិបតេយ្យសេរី ហើយបានបង្ខំ និងបញ្ឈប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមួយចំនួនចេញពីតួនាទីនៅទូទាំងប្រទេស។
ខណៈស្ត្រីរាប់លាននាក់នឹងចេញទៅបោះឆ្នោតនៅទូទាំងប្រទេសដែលជាប្រជុំកោះមួយនេះនៅខែក្រោយ ស្ត្រីខ្លះនិយាយថាឋានៈពួកគេក្នុងឆាកនយោបាយឥណ្ឌូណេស៊ីគ្មានឥទ្ធិពលច្រើនទេ។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងខែធ្នូឆ្នាំមុន ប្រជាជនចិនជាងពាក់កណ្ដាលដែលមានអាយុពី ២៥ ដល់ ២៩ ឆ្នាំ នៅតែមិនទាន់រៀបការនៅឡើយនៅឆ្នាំ ២០២៣។
លោក Lai ស្ថិតក្នុងសវនាការអស់រយៈពេលមួយខែមកហើយ ក្រោមការចោទប្រកាន់ពីបទបះបោរ និងការឃុបឃិតជាមួយកងកម្លាំងបរទេស ក្រោមច្បាប់សន្តិសុខជាតិក្រុងហុងកុង។ អ្នកបោះពុម្ពផ្សាយ វ័យ ៧៦ ឆ្នាំរូបនេះ បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែប្រសិនបើត្រូវបានផ្តន្ទាទោស លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
របាយការណ៍របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) និយាយថា ប្រទេសរុស្ស៉ី ពឹងផ្អែកកាន់តែខ្លាំងឡើងលើអាវុធនុយក្លេអ៊ែរធុនតូចសម្រាប់ប្រើនៅសមរភូមិ ដើម្បីទប់ទល់ជាមួយអង្គការអូតង់។
អង់គ្លេសបាននិយាយថាបុរសទាំងបួននាក់នេះមានទាក់ទិននឹងសកម្មភាពដែល«គំរាមកំហែងសន្តិភាព សន្តិសុខនិងស្ថិរភាពនៃប្រទេសយេម៉ែន»។
ប្រធាននយោបាយរបស់អង្គការសហប្រជាជាតិអ្នកស្រី Rosemary DiCarlo បាននិយាយថា អង្គការនេះមិនមានតួនាទី ដែលត្រូវផ្ទៀងផ្ទាត់ពីហេតុការណ៍នៃការធ្លាក់យន្តហោះនោះឡើយ។
ប្រធានអង្គចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកអ្នកស្រី Joan E. Donoghue នឹងអានសេចក្តីសម្រេចដែលគេទន្ទឹងរង់ចាំជាខ្លាំងពីគណៈកម្មាធិការវិនិច្ឆ័យដែលមានចៅក្រមចំនួន ១៧ នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available