កូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះសារគមនាគមន៍រវាងពួកមន្ត្រីរុស្ស៊ីនិងកូរ៉េខាងជើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Kim Jong Un មានគម្រោងដើម្បីជួបនៅខែនេះ ជាមួយលោក Vladimir Putin ដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
កងនាវាមកពីប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកបានធ្វើការបើកកាត់រួមគ្នាតាមផ្នែកនានានៃសមុទ្រចិនខាងត្បូងដែលលាតសន្ធឹងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការបញ្ជាក់របស់យោធារដ្ឋាភិបាលក្រុងម៉ានីលកាលពីថ្ងៃចន្ទម្សិលមិញ។
វិបត្តិនយោបាយបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការកើនឡើងនៃភាពគឃ្លើនរបស់ចិនកំពុងគ្របដណ្តប់លើសន្និសីទកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានដែលបានបើកធ្វើឡើងនៅថ្ងៃអង្គារនេះនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
ការទទួលបានងារជាសម្តេចរបស់លោក ហ៊ុន ម៉ាណែត នាំឱ្យអ្នកតាមដានចោទសួរអំពីគុណសម្បត្តិ ដោយពួកគេថា នាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរូបនេះនៅមិនទាន់បានធ្វើអ្វីឱ្យចេញជាលទ្ធផលជាដុំកំភួននៅឡើយក្នុងការបម្រើជាតិ។
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា អាស៊ានត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាព។ នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ ប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានថ្លែងថា អាស៊ានយល់ព្រមគ្នាមិនក្លាយជាអាយ៉ងរបស់ប្រទេសមហាអំណាចណាមួយឡើយ។
ប្រធានាធិបតីចិនលោក Xi Jinpingនឹងមិនចូលរួមសន្និសីទកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬG20នៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍នេះទេ នៅពេលដែលទំនាក់ទំនងទ្វេភាគីរវាងចិននិងឥណ្ឌានៅមានភាពមិនល្អ។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បានប្រកាសថា លោកនឹងប្តូររដ្ឋមន្ត្រីការពារជាតិ ដោយដាក់លោក Rustem Umerov អាយុ៤១ឆ្នាំដែលនៅពេលបច្ចុប្បន្ននេះទទួលខុសត្រូវថវិកាឯកជនភាវូបនីយកម្មរបស់អ៊ុយក្រែន ឱ្យជំនួសរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Oleksii Reznikov។
លោក ហ៊ុន សែន បាននិយាយនៅក្នុងសារបង្ហោះថា បណ្តាញសង្គមហ្វេសប៊ុក បានទាត់ចោលនូវអនុសាសន៍មួយរបស់ក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុននេះ ដើម្បីផ្អាកគណនីរបស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូគំរាមវាយគូប្រជែងរបស់លោករួចមក។
អវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាទូទៅចូលរួមក្នុងកិច្ចប្រជុំនេះ បានបន្ថែមឱ្យមានស្រមោលកាន់តែស្រអាប់បន្ថែមទៀត ទៅលើទិដ្ឋភាពដែលស្រអាប់រួចទៅហើយ ក្នុងការបង្ហាញនូវការឯកភាពនិងការចាប់ដៃគ្នាជាប្រពៃណីនៃបណ្តាក្រុមប្រទេសទាំង ១០ របស់ប្លុកមួយនេះ។
អ្នកតាមដានមើលឃើញថា ដំណើរទស្សនកិច្ចនេះជាការបង្ហាញខ្លួនទៅកាន់មេដឹកនាំពិភពលោក និងថា គោលនយោបាយការបរទេសកម្ពុជា គឺនៅដដែល ដូចការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។
លោក Dilawar និយាយថា កិច្ចសន្យាចំនួន ៧ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ នឹងផ្តល់ប្រាក់វិនិយោគប្រមាណ ៦.៥៥៧ លានដុល្លារអាមេរិក និងការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសមួយនេះ។
សហចុងចោទរបស់លោក Trump ជាច្រើននាក់ទៀត ក៏បានបដិសេធមិនទទួលកំហុស និងលះបង់សិទ្ធិបង្ហាញខ្លួនជាផ្លូវការនៅតុលាការនេះដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available