អេត្យូពីបានបញ្ជាក់កាលពីថ្ងៃទី ២៣ ខែកញ្ញាថា ខ្លួនបានចាប់ផ្ដើមការចរចាជុំទីពីរជាមួយនឹងអេហ្ស៊ីបនិងស៊ូដង់អំពីទំនប់វារីអគ្គិសនីដ៏ធំមួយដែលមានភាពប្រទាំងប្រទើសដែលបានសាងសង់ឡើងដោយប្រទេសអេត្យូពីនៅលើទន្លេនីល (Nile) ដែលជាប្រភពនៃភាពតានតឹងក្នុងចំណោមប្រទេសទាំង ៣។
ប្រទេសអាស៊ែបៃហ្សង់បាននិយាយនៅថ្ងៃពុធនេះថា ទាហានរបស់ខ្លួនចំនួន១៩២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយ ដើម្បីដណ្តើមយកតំបន់នេះមកវិញពីក្រុមអ្នកបំបែកខ្លួនជនជាតិភាគតិចអាមេនី។
គេមិនច្បាស់ទេថាតើវីដេអូនេះត្រូវបានថតនៅពេលណានោះ។
អ្នកតាមដានចង់ឃើញថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាបញ្ហាព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងការគោរពបទដ្ឋានអន្តរជាតិទាក់ទងសិទ្ធិជ្រកកោននយោបាយ ដែលសកម្មជនសង្គមនិងនយោបាយកម្ពុជារងការយាយី និងត្រូវចាប់បញ្ជូនមកកម្ពុជាវិញ។
លោក Austinបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«ដឹងគុណកេនយ៉ាចំពោះការដឹកនាំរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់និងជុំវិញពិភពលោក» ហើយបានថ្លែងអំណរគុណចំពោះការមានឆន្ទៈដើម្បីដឹកនាំកងកម្លាំងសន្តិសុខពហុជាតិដើម្បីប្រយុទ្ធអំពើហិង្សាដែលបង្កឡើងដោយពួកឥន្ធពាលនៅប្រទេសហៃទី។
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Izmail ដែលជាផ្នែកដ៏សំខាន់មួយនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅតាមទន្លេ Danube។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា នេះជាច្រកមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។ លោកបន្ថែមថាដើម្បីធ្វើឱ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរអាចល្អទៅបាន វាទាមទារការផ្តល់ភាពកក់ក្តៅ និងយល់ពីគ្នាទៅវិញទៅមក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ប្រាប់វីអូអេថាស្ថាប័នរដ្ឋសភា គឺជាអ្នកជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័ន គ.ជ.ប ទាំង ៩ រូបនេះ ដោយយោងតាមការជជែកគ្នារវាងគណបក្សមានសំឡេងក្នុងរដ្ឋសភា។
ខណៈដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណប្រតិភូមកថ្លែងសុន្ទរកថាជាលើកទីមួយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំងក៏បាននាំគ្នាធ្វើដំណើរមកពីរដ្ឋផ្សេងៗ មកទីនេះដែរ។
ព្រះអង្គម្ចាស់ Vacharaesorn Vivacharawongse ព្រះរាជបុត្រាទី ២ នៃព្រះរាជា Maha Vajiralongkorn នៃប្រទេសថៃ បានមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានថា ទ្រង់យាងទៅទីនោះដើម្បីឱ្យបានដឹងអំពីបញ្ហានេះ។
រដ្ឋសភាបានបោះឆ្នោតដោយសំឡេង ២១៦ គាំទ្រទល់នឹង ២១២ ប្រឆាំងនឹងការចាប់ផ្តើមការជជែកដេញដោលគ្នាអំពីសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការពារជាតិចំនួន ៨៨៦ ពាន់លានដុល្លារដោយសារមានការជំទាស់ពីក្រុមសាធារណរដ្ឋប្រកាន់អភិរក្សនិយមតឹងរ៉ឹងមួយក្រុមតូច។
ព័ត៌មានផ្សេងទៀត
No media source currently available