លោក Kim បានទៅទស្សនាកន្លែងយោធាជាច្រើននៅក្នុងប្រទេសរុស្ស៊ី និងបាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរបស់លោកផ្ដល់ការគាំទ្រពេញទំហឹងនិងគ្មានលក្ខខណ្ឌចំពោះលោក Putin។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃអង្គារ លោក ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងយកឱកាសទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគទុនមកកម្ពុជាផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា លោក «ផ្តោតលើអ្វីដែលប្រជាពលរដ្ឋអាមេរិកចង់បាន» ហើយមិនមែនជាឆាកល្ខោននយោបាយទេ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីរដ្ឋសភាបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដកតំណែងលោក។
រដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសពីការបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាឋានៈខ្ពស់នៃកម្រិតទំនាក់ទំនងការទូតរបស់វៀតណាម។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធការអំពាវនាវ ដែលចង់ឱ្យដាក់ជាផ្លូវការថា ចិនជាប្រទេសដែលគំរាមកំហែងទៅលើផលប្រយោជន៍របស់អង់គ្លេស។
ខណៈមានការបារម្ភថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហៅកាត់ថា SDG មិនបានដំណើរការដូចការគ្រោងទុក ក្រុមមេដឹកនាំពិភពលោកដែលមកចូលរួមក្នុងមហាសន្និបាតអ.ស.ប.នៅក្នុងបូរី New York (ញូវយ៉ក) កាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីប្រកាសនយោបាយមួយដែលផ្តល់ក្តីសង្ឃឹមដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
លោក Zelenskyy នឹងបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនេះតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសរបស់លោកនៅដើមឆ្នាំ ២០២២ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York នៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះនិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ីហួសពីសមរភូមិប្រយុទ្ធនោះ បានបង្កការឈឺចាប់មិនអាចរៀបរាប់បានដល់មនុស្សជាតិ និងគំរាមកំហែងសន្តិសុខស្បៀងអាហារលើពិភពលោកផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលរួមមានទាំងការដោះលែងពលរដ្ឋអ៊ីរ៉ង់ ៥ នាក់ដែលត្រូវបានចោទប្រកាន់ឬក៏ផ្តន្ទាទោសពីបទឧក្រិដ្ឋនានានៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ក្រោយមានការលើកឡើងថា កម្ពុជាមានទំនោរទៅរកចិនកាន់តែខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញថា ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយចិន គឺដើម្បីផលប្រយោជន៍ជាតិ ហើយមិនធ្វើឱ្យបាត់បង់នូវឯករាជ្យភាពឡើយ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន មេដឹកនាំថ្មីកម្ពុជាបានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នយោបាយចិនតែមួយ និងបន្តគាំទ្រចិននៅលើឆាកអន្តរជាតិ។ មេដឹកនាំចិនបានប្រកាសប្តេជ្ញាបន្តជួយកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available